ស្នាមជ្រួញលើថ្ងាស ក៏អាចបញ្ជាក់ពីភាពចាស់របស់អ្នកផងដែរ ដោយវាធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ និងបាត់បង់សម្រស់មួយផ្នែកធំ។ ភាគច្រើន បញ្ហាស្នាមជ្រួញលើថ្ងាសទាំងនេះ បណ្តាលមកពី កត្តាចំណីអាហារដែលទទួលទានចូលទៅមិនល្អ ទម្លាប់ការថែរក្សាស្បែកមុខមិនបានត្រឹមត្រូវ និងកត្តាភាពតានតឹងដែលធ្វើឱ្យអ្នកចេះតែជ្រួញចិញ្ចើម ហើយប៉ះពាល់ដល់ការកើតមានស្នាមជ្រួញលើថ្ងាសទាំងនោះផងដែរ។

មានមនុស្សមួយចំនួន ហ៊ានចំណាយលុយវះកាត់ដែលមានតម្លៃថ្លៃ រួមទាំងផលិតផលផ្សេងៗប្រើប្រាស់ដើម្បីបំបាត់ស្នាមជ្រួញលើថ្ងាស ពេលខ្លះក៏គ្មានលទ្ធផល ពេលខ្លះក៏អាចធ្វើឱ្យមានផលប៉ះពាល់បាន។

ពេលនេះមិនបាច់បារម្ភទេ ការពិតវិធីធម្មជាតិជាច្រើន អាចជួយអ្នកបំបាត់ស្នាមជ្រួញលើថ្ងាសបាន ដោយមិនបាច់ចំណាយពេលយូរ ឬអស់លុយច្រើន ថែមទាំងមានប្រសិទ្ធភាព គ្មានផលប៉ះពាល់ផងដែរ៖

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ប្រេងអូលីវ

អ្នកអាចរកទិញប្រេងអូលីវបាននៅរាល់ផ្សារទំនើប ដោយគេមានដាក់អក្សរថា Extra Virgin Olive Oil ដើម្បីបំបាត់ស្នាមជ្រួញលើថ្ងាស។

ការអនុវត្ត

- គ្រាន់តែយកប្រេងអូលីវក្នុងបរិមាណសមល្មមទៅកម្តៅឱ្យក្តៅឧណ្ហៗល្មម

- រួចយកប្រេងអូលីវមកលាបលើស្នាមជ្រួញលើថ្ងាស ហើយយកដៃធ្វើការម៉ាស្សាថ្នមៗជារង្វង់តែប៉ុន្មាននាទីជាការស្រេច។

- អ្នកអាចអនុវត្តបែបនេះជាប្រចាំ ពេលព្រឹកម្តង និងពេលយប់ម្តង ត្រឹមតែប៉ុន្មានសប្តាហ៍អ្នកនឹងឃើញពីភាពខុសប្លែកជាមិនខាន។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ប្រេង Flaxseed

អ្នកក៏អាចរកទិញប្រេង Flaxseed នេះនៅតាមបណ្តាផ្សារទំនើបបានដោយងាយដូចគ្នា ដើម្បីលាបព្យាបាលស្នាមជ្រួញលើថ្ងាស ដោយប្រើវិធីដូចប្រេងអូលីវខាងលើដែរ។ ក្រៅពីនេះ ប្រេង Flaxseed ថែមទាំងមានផ្ទុកនូវអូមេហ្គា៣ (Omega-3) និង និងអូមេហ្គា ៦(Omega-6) ដែលអាចលាបដើម្បីកម្ចាត់ស្នាម និងស្នាមជ្រួញលើផ្ទៃមុខ ថែមទាំងអាចប្រឆាំងនឹងភាពចាស់ ធ្វលឱ្យសម្រស់នៅស្រស់ស្អាតក្មេងជាងវ័យទៀតផង។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ទឹកក្រូចឆ្មារសម្បកលឿង (Lemon)

នៅផ្សារទំនើបណាក៏មានលក់ក្រូចឆ្មារសម្បកលឿង ដែលសម្បូរទៅដោយគុណប្រយោជន៍មួយនេះដែរ។ ទឹកក្រូចឆ្មារសម្បកលឿង ត្រូវបានគេប្រើប្រាស់មិនត្រឹមតែអាចបំបាត់ស្នាម និងស្បែកដែលខ្មៅប៉ុណ្ណោះទេ តែវាក៏ត្រូវបានប្រើសម្រាប់កម្ចាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងពូកែស័ក្តិសិទ្ធផងដែរ។

ការអនុវត្ត៖ គ្រាន់តែច្របាច់ទឹកក្រូចឆ្មារសម្បកលឿង ហើយលាប និងម៉ាស្សាថ្នមៗលើស្បែកថ្ងាសជាទៀតទាត់នោះ វីតាមីន C និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មក្នុងទឹកក្រូចឆ្មារសម្បកលឿងនឹងអាចប្រឆាំងនឹងភាពចាស់ និងកម្ចាត់ស្នាមជ្រួញលើថ្ងាសជាមិនខាន។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ទឹកក្រូចច្របាច់

ក្នុងករណីអ្នកមិនអាចរកក្រូចឆ្មារសម្បកលឿងបាន ការប្រើប្រាស់ទឹកក្រូចច្របាច់ស្រស់ៗ ក៏អាចជួយអ្នកបំបាត់ស្នាមជ្រួញលើថ្ងាស និងមានប្រសិទ្ធភាពដូចគ្នាផងដែរ។

ការអនុវត្ត៖ ងាយៗ អ្នកគ្រាន់តែច្របាច់ទឹកក្រូចស្រស់ៗ មកលាប និងធ្វើការម៉ាស្សាដូចវិធីប្រើប្រាស់ក្រូចឆ្មារសម្បកលឿងជាការស្រេច។ ការអនុវត្តជាទៀងទាត់នឹងធ្វើឱ្យស្នាមជ្រួញលើថ្ងាសរលុបបាត់បន្តិចម្តងៗ។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ម្នាស់

ផ្លែម្នាស់ក៏សម្បូរទៅដោយវីតាមីន C និងសារធាតុសំខាន់ៗដែលអាចជួយកម្ចាត់ស្នាមជ្រួញលើថ្ងាសបានផងដែរ។

ការអនុវត្ត៖

- ជាដំបូងគ្រាន់តែយកចំណិតសាច់ផ្លែម្នាស់ មកត្រដុសថ្នមៗលើស្នាមជ្រួញដែលមាននៅលើថ្ងាស

- បន្ទប់មកទុកចោលឱ្យវាជ្រាបចូលស្បែកប្រមាណជា ៣ ទៅ៥នាទី ចាំលាងទឹកចេញជាការស្រេច។

- អនុវត្តជាប្រចាំ ស្នាមជ្រួញលើថ្ងាសនឹងបាត់អស់ជាមិនខាន។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ត្រសក់

ត្រសក់ត្រូវបានគេដឹងថា មានប្រយោជន៍បំបាត់សម្រាប់បំបាត់ភ្នែកដែលហើម ឬស្នាមច្មៅដក់ក្រោមភ្នែក តែវាមិនមែនមានតែប៉ុណ្ណឹងទេ សូម្បីតែស្នាមជ្រួញលើថ្ងាស ក៏ត្រសក់អាចជួយបានដែរ ដោយសារតែវាផ្ទុកនូវវីតាមីន C ពីធម្មជាតិដ៏ច្រើនលើសលប់។

ការអនុវត្ត

- ជាដំបូងគ្រាន់តែ ចិតត្រសក់ជាចំណិតស្តើងៗ ហើយទុកក្នុងទូទឹកកករហូតដល់វាត្រជាក់ល្អប្រមាណជា ២ ទៅ៣នាទី

- បន្ទាប់មកយកត្រសក់នោះ មកត្រដុសលាបៗលើស្នាមជ្រួញលើថ្ងាសជាការស្រច។

- អ្នកអាចអនុវត្តជាប្រចាំ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព បំបាត់ស្នាមជ្រួញលើថ្ងាសបានល្អ។

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

# ជែលប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើមានផ្ទុកនូវវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់ស្នាមជ្រួញលើថ្ងាសបាន។

ការអនុវត្ត

- ជាដំបូង យកប្រទាលកន្ទុយក្រពើមកចិតសម្បក ហើយយកតែជែលមកលាបលើថ្ងាស

- អ្នកអាចលាបវាទុកចោលលើថ្ងាសឱ្យបានយូរក៏បាន

- ការអនវត្តជាប្រចាំ អាចជួយលុបបំបាត់ស្នាមជ្រួញលើថ្ងាស និងធ្វើឱ្យមានស្បែកក្មេងជាងវ័យផងដែរ៕  

ស្នាមជ្រួញលើថ្ងាស អាចកម្ចាត់ចោលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]