ថៃ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០១៨ នេះ មនុស្សជាច្រើនដែលមានជាប់ខ្សែកូនចៅចិន ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង និងបានរៀបចំពិធីសែន ពិធីជប់លៀងអបអរសាទរ ដល់ពិធីបុណ្យនេះយ៉ាងអធិកអធម មិនចាញ់ជនជាតិចិនផ្ទាល់ប៉ុន្មាននោះទេ។

ជាក់ស្តែងតារាសម្តែងនាង Noey Chotika ទោះមិនមែនជាជនជាតិចិនសុទ្ធក៏ដោយ ប៉ុន្តែនាងក៏បានរីករាយត្រេកអរ និងស្វាគមន៍ពិធីបុណ្យចូលឆ្នាំរបស់ប្រទេសចិន យ៉ាងសប្បាយរីករាយ ដោយបានតុបតែងខ្លួនឱ្យ Akin កូនប្រុសជាទីស្រលាញ់របស់នាង ក្នុងសម្លៀកបំពាក់ជាជនជាតិយ៉ាងស្រស់សង្ហា។

ហើយនៅលើរូបភាពរបស់ Akin កូនប្រុសនាង ដែលបានផុសនៅលើអ៊ីនស្តារក្រាម នាងក៏បានដាក់ Caption ថា៖ «អាទីតូចរបស់ម៉ាក់» ផងដែរ ឱ្យកូនប្រុសសម្លាញ់ចិត្តរបស់ខ្លួន។ 

មើលសម្រស់ Akin កូនប្រុស Noey Chotika ពេលស្លៀកពាក់ជាកូនចិន មានពាក់មួក ពាក់សក់វែង ព្រមទាំងចេះធ្វើមុខ Cute គួរឱ្យស្រលាញ់ផង ពិតជាគួរឱ្យក្នាញ់មិនណយទេ ទាំងដែលនៅតូចប៉ុណ្ណឹងសោះ៕

តោះទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

កូនប្រុស Noey ពេលតែងខ្លួនជាកូនចិន
កូនប្រុស Noey ពេលតែងខ្លួនជាកូនចិន
កូនប្រុស Noey ពេលតែងខ្លួនជាកូនចិន
កូនប្រុស Noey ពេលតែងខ្លួនជាកូនចិន
Noey និងកូនប្រុស ពេលតែងខ្លួនជាជនជាតិចិន
Akin កូនប្រុសដ៏គួរឱ្យស្រលាញ់របស់ Noey
តារាសម្តែង Noey និងកូនប្រុស
តារាសម្តែង Noey និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]