ចិន៖ «ធ្វើការដោយភាពឆ្លាតវៃ មិនមែនដោយកម្លាំងតែមួយមុខ» ឬ «Work Smart, Not Hard» ប្រហែលជាត្រូវនឹងសាច់រឿងរបស់កសិករដាំបន្លែមួយរូប ឈ្មោះ Gong Rongniang អាយុ ៥៥ឆ្នាំ ដែលរស់នៅភូមិភាគអាគ្នេយ៍នៃខេត្ត Fujian ប្រទេសចិន។

អ្នកស្រី Gong Rongniang អាយុ ៥៥ឆ្នាំ

កាលពីមុនអ្នកស្រី Gong ត្រូវចំណាយពេលប្រហែល ៣ម៉ោងក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនបន្លែទាំងនោះ ប៉ុន្តែឥឡូវនេះ អ្នកស្រីចំណាយពេលតែប្រហែល ៤០នាទីប៉ុណ្ណោះ។ ភាពងាយស្រួល និងរហ័សនេះ អាចកើតឡើងបានដោយសារអ្នកស្រីទទួលបានម៉ាស៊ីន hoverboard (ឧបករណ៍ទប់លំនឹងខ្លួន ដែលមានកង់២ ហើយអាចបើកទៅមុខបាន) ពីកូនប្រុសរបស់អ្នកស្រី។

អ្នកស្រីត្រូវចំណាយពេលប្រហែល ៣ម៉ោង ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនបន្លែទាំងនោះ ប៉ុន្តែឥឡូវនេះ តែ ៤០នាទីប៉ុណ្ណោះ

តាមរយៈសារព័ត៌មាន Shanghaiist បានឲ្យដឹងថា អ្នកស្រី Gong បានទទួលម៉ាស៊ីនកង់២នេះ ប្រហែល២ឆ្នាំមកហើយ ដោយកូនស្រីរបស់អ្នកស្រីបានទិញម៉ាស៊ីននេះតាមប្រព័ន្ធអនឡាញក្នុងតម្លៃ ២០០០យ័ន (ប្រហែល ៣១៥ ដុល្លារអាមេរិក)។

បន្ទាប់ពីទទួលបានឧបករណ៍នេះ អ្នកស្រីក៏បានរៀនអំពីរបៀបទប់លំនឹងនៅលើម៉ាស៊ីន ហើយក៏អាចជិះវាបានយ៉ាងស្ទាត់ជំនាញ ក្នុងរយៈពេលតែ៣ម៉ោងប៉ុណ្ណោះ។

កូនស្រីរបស់អ្នកស្រីបានទិញម៉ាស៊ីននេះតាមប្រព័ន្ធអនឡាញក្នុងតម្លៃ ២០០០យ័ន

ឧបករណ៍នេះ អាចជួយសម្រួលជីវិតរបស់អ្នកស្រីបានមួយកម្រិត ដោយអ្នកស្រីបានជិះវា ដើម្បីរែកបន្លែនឹងស្មារបស់អ្នកស្រីតែម្តង។

ឡូយមែនទែន! អ្នកស្រី Gong ជិះ hoverboard ដឹកជញ្ជូនបន្លែ ហើយថែមទាំងដាក់ដៃទាំងពីរចូលក្នុងហោប៉ៅទៀតផង។

អ្នកស្រី Gong ជិះ hoverboard ដឹកជញ្ជូនបន្លែ ហើយថែមទាំងដាក់ដៃទាំងពីរចូលក្នុងហោប៉ៅទៀតផង

ភាពល្បីល្បាញរបស់អ្នកស្រី បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម Weibo បានថតជាប់សកម្មភាពដែលអ្នកស្រីធ្វើដំណើរត្រលប់ទៅផ្ទះវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ 

វីដេអូនេះ ក៏ត្រូវបានគេចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់មានអ្នកសារព័ត៌មានចុះទៅសាកសួរអ្នកស្រីដល់កន្លែងទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]