ថៃ៖ បច្ចុប្បន្ននេះមានតារាសម្តែង តារាបង្ហាញម៉ូត ជាច្រើនដួងបានរីកដុះដាលដូចផ្សិត ស្របជាមួយនឹងទេពកោសល្យដាច់ដោយឡែកពីគ្នា ម្នាក់ម្យ៉ាងៗប្រកបដោយភាពប៉ិនប្រសប់។

ហើយបើនិយាយពីសម្រស់វិញ ក៏មានភាពស្រស់ស្អាតមិនចាញ់គ្នាដែរ ដោយមានអ្នកគាំទ្រស្រលាញ់ចូលចិត្តរាប់ពាន់នាក់ ជាពិសេសពេលពួកគេចេញទៅតាមកម្មវិធីក្នុងសង្គមម្តងៗ មានអ្នកគាំទ្រស្រែករំភើបចិត្តពេលបានជួបរូបពិតសម្លេងពិត ពេលមានការសម្តែងនៅតាមក្លឹបកម្សាន្តធំៗ ល្បីៗ នាពេលរាត្រី តាមពិធីជប់លៀងជាដើម។ 

ប៉ុន្តទន្ទឹមនឹងនេះផងដែរ ក៏មានតារាសម្តែងប្រុសថៃប៉ុន្មានដួងនេះ មិនចូលចិត្តចូលរួមនៅក្នុងកម្មវិធីជប់លៀងនៅតាមក្លឹបកម្សាន្ត នាពេលរាត្រីប៉ុន្មាននោះទេ គឺពួកគេសុទ្ធតែជាកូនល្អ ខុសប្លែកពីតារាប្រុសមួយចំនួនទៀត ដែលចូលចិត្តការសម្តែង និងចូលចិត្តការច្រៀងរាំតាមបណ្តាក្លឹបកម្សាន្ត ឬពិធីជប់លៀងនានានៅពេលរាត្រីនានា។

ក្នុងនោះដែររួមមានដូចជា៖

១) តារាសម្តែងលោក James Ma៖ តារាកូនកាន់ចិនម្នាក់នេះ បានសារភាពត្រង់ៗថា​ ខ្លួនមិនចូលចិត្តទៅចូលរួមនៅក្នុងកម្មវិធីជប់លៀងនៅពេលយប់នោះទេ។

តារាសម្តែងលោក James Ma
តារាសម្តែងលោក James Ma

២) តារាសម្តែងលោក Mario Maurer៖ បានប្រាប់ថា ខ្លួនមិនចូលធ្វើដំណើរទៅក្លឹបរាត្រីណាទាំងអស់។

តារាសម្តែងលោក Mario Maurer

៣) តារាសម្តែងលោក James Jirayu៖ ក៏បានប្រាប់ថាលោកមិនចូលចិត្តទៅកម្សាន្តនៅក្លឹបរាត្រី ឬពិធីជប់លៀងអ្វីនៅពេលយប់ប៉ុន្មាននោះទេ ព្រោះវាមានមនុស្សច្រើន។ 

តារាសម្តែងលោក James Jirayu

៤) តារាសម្តែងលោក Nike Nitidon៖ ក៏បានឱ្យដឹងថាលោកចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រ ក៏ដូចជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់បំព្រង ហើយលោកមិនចូលចិត្តទៅចូលរួមកម្មវិធីីជប់លៀងនៅពេលយប់ៗនោះទេ៕

តារាសម្តែងលោក Nike Nitidon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]