ឥណ្ឌា៖ បើតាមសារព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ បានកើតជំងឺដ៏កម្រម៉្យាង ដែលបណ្តាលឲ្យភ្លៅខាងឆ្វេងរបស់គាត់ មានសភាពហើមខុសប្រក្រតី ដែលនេះបណ្តាលមកពីត្រូវមូសខាំ។

លោក Saidalavi មានអាយុ៤៦ឆ្នាំ បានកើតមានជំងឺនេះ កាលពី ៣០ ឆ្នាំមុន និងទទួលបានការវះកាត់ជាច្រើនលើកច្រើនសាដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ។

លោក Saidalavi

គាត់ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញលក្ខខណ្ឌជំងឺដ៏កម្រម៉្យាង ហៅថា «Lymphatic filariasis» ឬ «elephantiasis» កើតមកពីពពួកបរាសិត ដែលចម្លងពី​មូស​ខាំ។

ដោយសារស្ថានភាពជំងឺ បង្ខំឲ្យបុរសរូបនេះមិនអាចធ្វើការបាន ព្រមទាំងត្រូវសម្រាកនៅមួយកន្លែង អស់រយៈពេលប្រមាណជា ២ ឆ្នាំមកហើយ។ 

រូបតំណាង
លោក Saidalavi

កាលពីពេលថ្មីៗនេះវិញ លោក Saidalavi បានទទួលការវះកាត់ម្តងទៀត នៅឯមន្ទីរពេទ្យ Amerita Insitute of Medical Sciences ស្ថិតនៅទីក្រុងកំពង់ផែ Kochi ប្រទេស​ឥណ្ឌា។ ក្នុងប្រតិបត្តិការវះកាត់ រយៈពេល ៥ ម៉ោង ចូលរួមដោយក្រុមគ្រូពេទ្យសរុបចំនួន ៨ នាក់ឯណោះ។ ក្រោយការវះកាត់លើកនេះ គាត់អាចដើរបានសឹងតែដូចដើមវិញហើយ និងរង់ចាំ​ការព្យាបាលបន្តទៀត  ដើម្បីឲ្យជាសះស្បើយទាំងស្រុង។

លោក Saidalavi បានប្រាប់ឲ្យដឹងថា៖

«ខ្ញុំធ្លាប់អស់សង្ឃឹម និងបារម្ភខ្លាចក្រែង ជើងរបស់ខ្ញុំ ត្រូវកាត់ចោល ដើម្បីកុំឲ្យជំងឺនេះរីករាលដាល។ ឥឡូវនេះ ជីវិតខ្ញុំត្រឡប់មកសភាពដើមវិញហើយ និងអាចឲ្យរូបខ្ញុំស្វែងរកការងារធ្វើម្តងទៀត»៕
ការវះកាត់
ការវះកាត់
ក្រោយវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]