អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវលេងដោយគ្មានខែ្សប្រយុទ្ធ Alexandre Lacazette ក្រោយខែ្សប្រយុទ្ធរូបនេះ បានរងរបួសជង្គង់កាលពីសប្ដាហ៍មុន។

កីឡាករជម្រើសជាតិបារាំង រូបនេះ នឹងត្រូវអវត្ដមានរយៈពេល ៦សប្ដាហ៍ ហើយរូបគេនឹងត្រូវឆ្លងកាត់ការវៈកាត់សម្រាប់របួសមួយនេះ។

ក្នុងខ្លឹមសារមួយក្រុម Arsenal បាននិយាយថា៖ «ខែ្សប្រយុទ្ធ Lacazette មានបញ្ហាសន្លាក់លើជង្គង់ខាងឆ្វេង កាលពីព្រឹកថៃ្ងអង្គារ ម្សិលមិញ» ។

សូមបញ្ជាក់ថា Arsenal បានទិញ Lacazette កាលពីដើមរដូវកាលនេះ ពីក្រុម Lyon ក្នុងតម្លៃ ៤៦លានផោន (ប្រហែលជាង ៦៣លានដុល្លារអាមេរិក) ខណៈគិតមកត្រឹមពេលនេះ រូបគេស៊ុតបញ្ចូលទីបានជាង ១០គ្រាប់ហើយ គ្រប់កម្មវិធីសម្រាប់ក្លិប ៕  

Alexandre Lacazette រងរបួសជង្គង់
Alexandre Lacazette
Alexandre Lacazette

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]