បរទេស៖ វីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry បានលើកឡើង ទាក់ទងទៅនឹងខែ្សប្រយុទ្ធវ័យក្មេងម្នាក់ Marcus Rashford ចង់ឲ្យចាកចេញពីក្រុម Manchester United ដោយសារតែ មួយរយៈនេះរូបគេពុំសូវបានចូលលេង។ 

Marcus Rashford

កីឡាករវ័យ ២០ឆ្នាំ រូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួត ក្នុងលីកកំពូលអង់គ្លេស Premier League រដូវកាលនេះហើយ ប៉ុន្ដែក្នុងចំណោមការប្រកួតទាំងនោះ រូបគេជាប់ក្នុងជម្រើសដំបូងបានត្រឹម ១៣ដងប៉ុណ្ណោះ ចាប់តាំងពីការប្រកួតស្មើ ២-២ ទល់នឹងក្រុម Burnley កាលពីថៃ្ង Boxing Day។ 

ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍កីឡា Sky Sports អតីតប្រធានក្រុមជម្រើសជាតិបារាំង រូបនេះបាននិយាយថា៖ 

Thierry Henry ចង់ឲ្យ Rashford ចាកចេញពីក្លិប
«ចំពោះខ្ញុំ រឿងសំខាន់បំផុតសម្រាប់កីឡាករបាល់ទាត់ គឺលេងឲ្យបានទៀងទាត់។ ក្នុងករណី Rashford ខ្ញុំគិតថា វាមិនមែនជារឿងល្អទេ ដែលគេចំណាយពេលជាច្រើនរបស់គេ លើកៅអីបម្រុង ហើយមិនបានចូលលេងជាច្រើនប្រកួតនោះ» ៕
Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]