ថៃ៖ ជាធម្មតា មានតារាសិល្បៈជាច្រើនរូប ពួកគេតែងតែចម្លងឈាមជ័រជាអ្នកសិល្បៈរបស់ខ្លួន ទៅកាន់កូនៗរបស់ពួកគេ។ ពួកគេតែងតែបង្ហាត់ និងបណ្តុះដុងសិល្បៈដល់កូនៗតាំងពីនៅតូចៗ ដើម្បីចង់ឲ្យពួកគេមានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះបោះសម្លេងដូចជាឪពុកម្តាយដែរ។

ជាក់ស្តែង ខាងក្រោមនេះ សុទ្ធនឹងតែជាកូនបង្កើតរបស់តារាសម្តែងថៃ ដែលត្រូវបានបណ្តុះដុងសិល្បៈតាំងពីនៅតូចៗ។ ហើយបើនិយាយពីកេរ្តិ៍ឈ្មោះវិញ ពួកគេម្នាក់ៗមានអាយុមិនទាន់១០ឆ្នាំផង ប៉ុន្តែក៏មានភាពល្បីល្បាញមិនចាញ់ឪពុកម្តាយផងដែរ។ លើសពីនេះ បើមកដឹងពីតម្លៃខ្លួនរបស់ពួកគេម្នាក់ៗវិញ អាចនិយាយបានថាខ្ពស់មិនធម្មតា បានរហូតដល់ទៅរាប់សែនបាត ដោយគ្រាន់តែទទួលការងារថតមួយកម្មវិធីតែប៉ុណ្ណោះ។

១. កុមារី Lai La

ប្អូន Lai La ត្រូបានគេដឹងថាជាកូនស្រីបង្កើតរបស់តារាស្រី Paula Taylor សម្រាប់តម្លៃខ្លួន ក្នុងការទទួលថតកម្មវិធីនីមួយៗ, ថតពាណិជ្ជកម្ម ឬក៏ថតម៉ូដែលនានា គឺថ្លៃខ្លួនចាប់ពី ៥ម៉ឺនបាត រហូតដល់ ១សែនបាត។

កុមារី Lai La

២. កុមារី Pao Pao

កុមារី Pao Pao ល្បីឈ្មោះតាំងពីកើតមកម៉្លេះ ដោយប្អូនត្រូវបានគេស្គាល់ថាជាកូនរបស់ តារាសម្តែងប្រុស Bie KPN និងតារាសម្តែង Gubgib Sumonthip ចំពោះតម្លៃខ្លួនរបស់ប្អូន ១៥០,០០០បាតក្នុងមួយការងារ។

កុមារី Pao Pao

៣. កុមារី Nada

កុមារី Nada ត្រូវបានគេដឹងថា ជាកូនស្រីបង្កើតដ៏ស្រស់ស្អាត របស់តារាសម្តែងស្រីថៃ Kob Suvanant  ។ សម្រាប់តម្លៃខ្លួនរបស់ប្អូនចាប់ពី ១៥០,០០០ ដល់ ២សែនបាត ក្នុងមួយការងារ។

កុមារី Nada

៤. កុមារា Prote

កុមារា Prote ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់តារាថៃ Pei Panward ចំពោះតម្លៃខ្លួនរបស់ប្អូន ២សែនបាតក្នុងមួយការងារ។

កុមារា Prote

៥. កុមារី Mali

កុមារី Mali ត្រូវបានគេស្គាល់ថាកូនស្រីតែមួយគត់របស់អតីតតារាសម្តែងលោក Por Trisadee ។ យ៉ាងណាមិញ ក្រោយពីឪពុកលាចាកលោកទៅ Mali ក៏ទទួលបានការអាណិតស្រលាញ់ យ៉ាងច្រើនលើសលប់ពីសំណាក់ជន តួយ៉ាងសម្រាប់តម្លៃខ្លួនរបស់ប្អូន ២សែនបាត ក្នុងមួយការងារ៕

កុមារី Mali

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]