ថៃ៖ ថ្មីៗនេះគេសង្កេតឃើញម៉ូតសក់មួយបែប ដែលគេឱ្យឈ្មោះថា «Wet Look Hair» របស់តារាហូលីវូដជាច្រើននាក់ កំពុងតែពេញនិយមធ្វើ ពេលនេះបានរីកសុះសាយមកដល់ទឹកដីប្រទេសថៃហើយ ដោយមានតារាស្រីល្បីៗរបស់ថៃ បាននាំមកធ្វើតាមយ៉ាងព្រោងព្រាតនៅក្នុងវិស័យសិល្បៈ។

ដោយម៉ូតសក់ថ្មីមួយបែបនេះគឺជា ស្ទីលម៉ូតសក់ធ្វើជារបៀបសើមៗ ហើយទម្លាក់មកដាក់នៅពីលើថ្ងាស ឬដាក់ទម្លាក់ចុះមកខាងក្រោម ដើម្បីលម្អផ្ទៃមុខឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមមួយកម្រិតទៀត។

Wet Look Hair របស់តារាហូលីវូដ ដែលនិយមធ្វើពេលបង្ហាញម៉ូត
Wet Look Hair របស់តារាហូលីវូដ ដែលនិយមធ្វើពេលបង្ហាញម៉ូត
Wet Look Hair របស់់តារាហូលីវូដ ដែលនិយមធ្វើពេលបង្ហាញម៉ូត

គួរឱ្យដឹងផងដែរថា កាលពីមួយរយៈមុននេះម៉ូតសក់ «Wet Look Hair» គឺលេចឡើងតែនៅក្នុងការបង្ហាញម៉ូតលំដាប់ Haute Couture ឬនៅតាមលើបណ្តាក្របទស្សនាវដ្តីល្បីៗមួយចំនួនតែប៉ុណ្ណោះ។

ប៉ុន្តែក្រោយមកមួយរយៈពេលចុងក្រោយនេះ វាបានបង្ហាញខ្លួនឡើងជាញឹកញាប់ ព្រមទាំងមានការពេញនិយមធ្វើខ្លាំងមែនទែន សម្រាប់តារាស្រីថៃជាច្រើនដួង ពេលចេញទៅតាមកម្មវិធីធំនានានៅក្នុងសង្គមជាដើម៕

តោះចង់ដឹងថាតារាស្រីល្បីៗរូបណាខ្លះដែលនិយមធ្វើម៉ូតសក់ប្រភេទនេះនៅលើក្បាល ដើម្បីបន្ថែមភាពស្រស់ស្អាត? មកទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖  

តារាសម្តែងស្រី Teoy ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Margie Rasri ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Sririta ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Lydia ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Lydia ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Kwan ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Supassa ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Mint Chalida ធ្វើម៉ូតសក់ Wet Look Hair
តារាសម្តែងស្រី Aimee morakot ធ្វើម៉ូតសក់ Wet Look Hair

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]