កូរ៉េខាងត្បូង៖ សមាជិកក្នុងក្រុមចម្រៀងដ៏ល្បី MONSTA X លោក Wonho ចាប់ផ្តើមទទួលការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលោក ផ្តើមបង្ហាញរាងសាច់ដុំ ដ៏គួរឲ្យទាក់ទាញរបស់ខ្លួន។

ដោយឡែក កាលពីថ្មីៗនេះ តារាសាច់ដុំម្នាក់នេះ បានធ្វើរឿងដ៏មិនគួរឲ្យជឿមួយ ដោយរូបលោកបានធ្វើការ Live វីដេអូច្រៀងបណ្តើរ ងូតទឹកបណ្តើរ ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកម្នាក់ៗ ទប់អារម្មណ៍មិនបាន ស្ទើរតែក្តៅខ្លួនទៅហើយ។

យ៉ាងណាមិញ លោកក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ខកចិត្តបន្តិចដែរ ព្រោះថាការ Liveវីដេអូអំឡុងពេលងូតទឹកនោះ គឺលោកLiveតែសម្លេងតែប៉ុណ្ណោះ ប៉ុន្តែត្រឹមតែសម្លេងប៉ុណ្ណឹងស្ទើរតែធ្វើឲ្យ អ្នកគាំទ្រទប់អារម្មណ៍មិនជាប់ទៅហើយ ចុះទម្រាំបើកកាមេរ៉ាទៀតនោះ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលគេឃើញតារាKpop ធ្វើរបៀបនេះ ព្រោះពីមុនមក គ្មានតារាណាម្នាក់នឹកឃើញ ការធ្វើបែបនេះទេ៕

ទស្សនាវីដេអូខាងក្រោម៖ 

Wonho
Wonho
Wonho
ំវីដេអូដែល Wonho Liveតែសម្លេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]