វាពិតជាចំលែកណាស់ នៅពេលដែលគេបានប្រទះឃើញត្រីផ្សោតមួយ ស្លាប់អណ្ដែតតាមឈូងសមុទ្រ អាមេរិកខាងជើង ដោយគ្មានបុព្វហេតុធម្មជាតិណាបានកើតឡើង។

ត្រីផ្សោតមួយនេះត្រូវបានគេប្រទះឃើញ នៅតាមឆ្នេរសមុទ្រ មីស៊ីស៊ីបពី (Mississippi) នៅពេលដែលអ្នកស៊ើបអង្កេតធ្វើការពិនិត្យ គេបានរកឃើញក្បាលគ្រាប់កាំភ្លើងនៅជាប់ក្នុងសាច់របស់ផ្សោត។ នេះគឺជាត្រីផ្សោតមួយក្នុងចំណោមត្រីផ្សោត ដែលគេធ្លាប់ បានយកមកពិនិត្យនៅឈូងសមុទ្រ អាមេរិកខាងជើង កាលពីប៉ុន្មានខែមុន។ ភ្នាក់ងារអន្ដរជាតិ គ្រប់គ្រងដែនសមុទ្រនិងអាកាស បានសាកសួរប្រជាជនទាំងអស់ ដើម្បីស្វែងរកអ្នកនេសាទ ដែលប្រព្រឹត្តបទល្មើសសម្លាប់ត្រីផ្សោត ដែលគេចាត់ទុកថាជាការសម្លាប់សត្វព្រៃ យកមកដាក់ទោសតាមផ្លូវច្បាប់។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]