យោងតាមប្រភពពត៌មានពីគេហទំព័រ អូឌីធីសេនត្រល (odditycentral) បានអោយដឹងថា មានការបំបែកឯតទគ្គកម្មថ្មីមួយ ដោយអ្នកជំនាញខាង ស្ករសូកូឡាម្នាក់ មកពីរដ្ឋ ម៉ាល់តា (Malta) ដោយរូបគាត់ បានយកស្ករសូកូឡាមកធ្វើជារថភ្លើងមួយគ្រឿងដែល មានប្រវែង យ៉ាងវែង រហូតដល់ជាប់ឯតទគ្គកម្មពិភពលោក (Guinness World Record)។

បុរសដែលបានធ្វើរថភ្លើងពីស្ករសូកូឡារូបនេះ មានឈ្មោះថា អេនឌ្រូ (Andrew Farrugia) មកពីរាជធានី របស់ប្រទេស បេលហ្សិក (Belgium) ហើយដែលស្នាដៃរបស់គាត់ មានការ កោតសរសើរយ៉ាងខ្លាំង។ យ៉ាងណាមិញ រថភ្លើងមួយខ្សែនេះ មានទម្ងន់ ២៧៥៥ ផោន ដែលស្មើនឹង ១២៥០ គីឡូក្រាម ចំណែកឯស្ករសូកូឡាវិញ គឺក្រុមហ៊ុនស្ករសូកូឡាម៉ាក បេលកូឡេត (Belcolade) ជាអ្នកឧបត្ថម្ភដល់លោក អេនឌ្រូ ក្នុងការធ្វើរថភ្លើងមួយនេះ។ ចំពោះប្រវែងរបស់វាវិញ មានរហូតដល់ទៅ ៣៤ មែ៉ត្រឯណោះ ដោយរូបគាត់ត្រូវចំណាយ ពេលវេលារហូតដល់ទៅ ៧៨៤ ម៉ោង ក្នុងការបញ្ចប់វាអោយចប់រួចរាល់។ រីឯចំនួនកាឡូរី នៅក្នុងស្ករសូកូឡាដ៏គួរអោយឆ្ងាញ់ ដែលបានយកមកធ្វើជារថភ្លើងមួយនេះ មានចំនួន ដល់ទៅ ៦លាន ៥សែន កាឡូរី ឯណោះ។

គាត់បាននិយាយថា គាត់មានគំនិតធ្វើវាជាយូរមកហើយដែរ ហើយគាត់បន្ថែមទៀតថា មូលហេតុដែលគាត់ជ្រើសរើសរថភ្លើងយកមកធ្វើ ព្រោះរថភ្លើងមានភាពងាយស្រួល ក្នុងការធ្វើអោយបានវែងប្រវែងណាក៏បានដែរ តាមតែការចង់បាន។

តើប្រិយមិត្តយល់ថាស្នាដៃរបស់គាត់អស្ចារ្យដែររឺទេ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]