អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal កំពុងមានគម្រោងឆក់យក អតីតអ្នកចាត់ការក្រុម Barcelona លោក Luis Enrique ពីក្រញាំដៃរបស់ក្លិបតោខៀវ Chelsea ។

គួរឲ្យដឹងថា លោក Enrique គឺជាបេក្ខភាពមួយរូប ក្នុងចំណោមគ្រូបង្វឹក ដែលអាចចូលមកជំនួសតំណែងរបស់លោក Antonio Conte នៅពេលរដូវកាលនេះបញ្ចប់ទៅ។

យោងតាមសារព័ត៌មាន Express បានឲ្យដឹងថា លោក Luis Enrique បានយល់ស្របលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងម្ចាស់ក្លិប Chelsea លោក Abramovich ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ ក្រុមកាំភ្លើងធំ Arsenal ក៏ចូលរួមធ្វើការប្រកួតប្រជែងដណ្តើមគ្រូបង្វឹករូបនេះ ដើម្បីចូលមកជំនួសតំណែងលោក Arsene Wenger ផងដែរ ៕ 

លោក Antonio Conte
លោក Luis Enrique
លោក Abramovich
លោក Arsene Wenger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]