អង់គ្លេស៖ ខែ្សប្រយុទ្ធចំណូលថ្មី Alexis Sanchez បានបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United គឺជាក្រុមដ៏ធំជាងគេ ក្នុងប្រទេសអង់គ្លេស ហើយបានបន្ថែមថា រូបគេចាកចេញពី Arsenal ដោយសារតែ រូបគេមកទីនេះ គឺដើម្បីឈ្នះអ្វីគ្រប់យ៉ាងជាមួយ Man Utd ។ 

Alexis Sanchez

Sanchez ដែលផ្លាស់ពី Arsenal ទៅកាន់ក្រុមក្នុងទីក្រុង Manchester កាលពីខែមុននេះ បានទទួលស្គាល់ និងជឿថា ក្លិបថ្មីរបស់ខ្លួន គឺជាក្លិបដែលធំជាងគេនៅក្នុងប្រទេសអង់គ្លេស។

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ២៩ឆ្នាំ រូបនេះ បាននិយាយថា រូបគេសម្រេចចាកចេញពី Arsenal គឺដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងនាមជាកីឡាករ ហើយចង់ឈ្នះពានបន្ថែមជាមួយជើងឯក Premier League ១៣សម័យផងដែរ។  

Alexis Sanchez
«ខ្ញុំគិតតាំងពីនៅក្មេងថា Manchester United គឺជាក្លិបដែលធំជាងគេបង្អស់នៅអង់គ្លេស។ ខ្ញុំនិយាយនេះ មិនមែនខ្ញុំទើបតែមកដល់ទីនេះទេ។ ខ្ញុំនិយាយនេះ គឺជាពាក្យពិត មិនកុហកឡើយ។ មានក្លិបធំៗជាច្រើន ដូចជា Arsenal ដែលខ្ញុំធ្លាប់លេងឲ្យជាដើម។ ប៉ុន្ដែមកទីនេះ (Man Utd) ខ្ញុំចង់ឈ្នះអ្វីគ្រប់យ៉ាងជាមួយពួកគេ ព្រោះពួកគេគឺជាក្លិបដ៏ធំជាងគេ» ៕
Alexis Sanchez ផ្ដល់បទសម្ភាស
Alexis Sanchez ផ្ដល់បទសម្ភាស
Alexis Sanchez ពេលលេងឲ្យ Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]