អាមេរិក៖ ប៉ុន្មានសប្តាហ៍មុននេះ តារាល្បីល្បាញរបស់យូធូប លោក Logan Paul បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីគេបានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសាកសព ក្នុងព្រៃអត្តឃាតនៅក្នុងប្រទេសជប៉ុន។

យ៉ាងណាមិញ រឿងរ៉ាវខាងលើនេះ មិនទាន់ទាំងបានស្ងប់ស្ងាត់ទាំងស្រុងផង ស្រាប់តែបុរសសង្ហារូបនេះ បង្កបញ្ហាសាជាថ្មីម្តងទៀត ជាមួយនឹងវីដេអូឃ្លីប ឆក់សាកសពសត្វកណ្តុរ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបនោះ បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់ លោក Logan Paul ហាក់បីដូចជាលេងសើចជាមួយមិត្តភក្តិប៉ុណ្ណោះ។ ប៉ុន្តែការលេងសើចលើកនេះ ដូចជារាងជ្រុលបន្តិចហើយ ហើយក៏បន្តមានការរិះគន់ ពីអ្នកលេងអីុនធើណែតទៀតផងដែរ។

គួរឲ្យដឹងដែរថា បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមហ៊ុនយូធូប នឹងធ្វើការផ្អាកផ្សាយពាណិជ្ជកម្មទាំងស្រុង ទៅលើរាល់វីដេអូឃ្លីបទាំងឡាយណា ដែលលោក Logan Paul បង្ហោះ ដើម្បីជាការព្រមានផងដែរ ៕ 

លោក Logan Paul ពេលចូលក្នុងព្រៃអត្តឃាតនៅក្នុងប្រទេសជប៉ុន
លោក Logan Paul ពេលធ្វើការឆក់សត្វកណ្តុរ
លោក Logan Paul ពេលធ្វើការឆក់សត្វកណ្តុរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]