អាល្លឺម៉ង់៖ ខែ្សប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Christian Pulisic បាននិយាយថា ខ្លួនក៏ជាអ្នកគាំទ្រម្នាក់ របស់ក្រុមបិសាចក្រហម Manchester United ជាយូរមកហើយ។

ខែ្សប្រយុទ្ធវ័យ១៩ឆ្នាំ រូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករកំពុងនឹងរះក្នុងតំបន់អឺរ៉ុប ត្បិតរូបគេបានស៊ុតបញ្ចូលទីជារឿយៗ ឲ្យ Dortmund ក្នុងលីកកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលនេះ។  

កីឡាករ Christian Pulisic

ថ្លែងប្រាប់ទូរទស្សន៍ ESPN កីឡាករជម្រើសជាតិអាមេរិករូបនេះ បាននិយាយថា ខ្លួនគឺជាអ្នកគាំទ្រតាំងពីនៅក្មេងចំពោះក្លិប Manchester United ។

«ជាការពិតណាស់ ឥឡូវនេះខ្ញុំកំពុងមានកុងត្រាជាមួយ Dortmund ហើយខ្ញុំក៏កំពុងផ្ដោតអារម្មណ៍ និងព្យាយាមជួយក្រុម ប៉ុន្ដែវាពិតជាល្អដែលអាចឮពាក្យទាំងនេះ» ។
កីឡាករ Christian Pulisic

នៅពេលដែលត្រូវបានគេសួរថា តើយល់យ៉ាងណាដែរ បើអាចផ្លាស់ទៅលេងនៅ Premier League? កីឡាវ័យក្មេង Christian Pulisic រូបនេះ បានឆ្លើយតបវិញថា៖

«អ្នកនឹងមិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ក្នុងពិភពបាល់ទាត់។ ដូច្នេះក្នុងពេលនេះ ខ្ញុំផ្ដោតអារម្មណ៍តែចំពោះ Dortmund មួយប៉ុណ្ណោះ» ៕
រូបភាព Christian Pulisic​ ពាក់អាវ Man Utd កាលពីនៅក្មេង
កីឡាករ Christian Pulisic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]