បរទេស៖ វីរបុរសរបស់ក្រុម Barcelona កីឡាករ Xavi បានបង្ហាញឈ្មោះកីឡាករ ២រូប ដែលរូបគេគិតថា នឹងមកជំនួសតំណែងកំពូលកីឡាករ Messi និង Ronaldo នាពេលអនាគត។

បុរសសញ្ជាតិអេស្ប៉ាញ រូបនេះ សព្វថៃ្ងកំពុងលេងនៅក្រុម Al-Sadd SC ដែលស្ថិតក្នុងប្រទេសកាតា។

គួរឲ្យដឹងថា កីឡាករ Xavi ក៏ធ្លាប់បានលេងជាមួយនឹង Messi អស់ពេល ១០រដូវកាល និងបានលេងទល់នឹង Ronaldo រយៈពេល ៦រដូវកាលផងដែរ។  

Messi និង Ronaldo

Xavi បានចំណាយពេល ១៧ឆ្នាំ ក្នុងកីឡដ្ឋាន Nou Camp ជាទីដែលរូបគេឈ្នះពាន La Liga ចំនួន៦ដង Champions League ៤ដង ហើយត្រូវបានគេចាត់ទុកថា ជាខែ្សបម្រើដ៏ល្អជាងគេម្នាក់ក្នុងលោក។

យ៉ាងណាមិញ កីឡាករវ័យ ៣៨ឆ្នាំ រូបនេះ ក៏បាននិយាយដែរថា Neymar និងមិត្ដរួមក្រុម Kylian Mbappe នឹងក្លាយជាដៃគូប្រជែងគ្នា ក្នុងពេលអនាគតជាមិនខាន។ ពោលគឺ កីឡាករទាំងពីរនាក់នេះ អាចនឹងជំនួសតំណែង Messi និង Ronaldo។  

Kylian Mbapp និង Neymar

«ខ្ញុំមានការគោរពយ៉ាងខ្លាំងដល់ Neymar ! រូបគេគឺជាកីឡាករដ៏អស្ចារ្យម្នាក់។ នៅពេលដែលកម្រិតលេងរបស់ Ronaldo និង Messi ធ្លាក់ចុះ រូបគេនឹងឈ្នះ Golden Ball» Xavi និយាយប្រាប់កាសែត RMC Sport។ 

Xavi

នៅពេលដែលត្រូវគេសួរទាក់ទងនឹង Mbappe កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះ និយាយថា៖ 

«ពេលដែល Messi និង Ronaldo ចូលនិវត្ដន៍ ពួកគេទាំង២ (Neymar និង Mbappe) នឹងប្រជែងគ្នា ដើម្បីក្លាយជាកីឡាករល្អជាងគេលើលោក» ៕
Neymar និង Kylian Mbapp
Ronaldo និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]