ភ្នំពេញ៖ ពីធីការិនី សម្រស់បាន ណា សាឌី និងជាតារាសម្ដែងមួយរូប ដែលកំពុងឆក់ យកបេះដូងប្រិយមិត្តជាច្រើន នាពេលបច្ចុប្បន្ននេះ ដោយសារតែទេពកោសល្យសម្ដែង ដាក់អារម្មណ៍ ចូលតួបានយ៉ាងសាកសម ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពលឿនមែនទែន។

សង្កេតឃើញថា ការងារនាងហាក់ដូចជាមមាញឹកគួរសម មិនសូវទំនេរប៉ុន្មាននោះទេ រវល់ជាប់តែម្ដង។ តែកាលពីប៉ុន្មានម៉ោងមុន នាងបានបង្ហាញអារម្មណ៍ពិតមួយ ក្នុង បណ្ដាញសង្គមអ៊ីនស្តារក្រាម មិនដែលដឹងពីមុនសោះថានាង ពេលមិនសប្បាយចិត្ត នាងមានទម្លាប់ចូលចិត្តអានសៀវភៅ ខុសពីតារាដទៃដែលភាគច្រើន ដែលគេអាចនឹងជ្រើសរើសយកការដើរកម្សាន្ត ឬពិធីជួបជុំ តាមភោជនីយដ្ឋាន ឬក្លឹបកម្សាន្ត ផ្សេងៗជាដើម ។

តែបែបនេះ អាចថាជាការចូលចិត្តរបស់នាង សម្រាប់សម្រាកលំហែអារម្មណ៍ពីរឿងផ្សេងៗផងដែរ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី បង្ហាញអារម្មណ៍ពិតក្នុងStory ក្នុងអ៊ីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី