អាស៊ី៖ ក្នុងជីវិតមនុស្សម្នាក់ៗ គ្មានអ្នកណា ដែលចង់កើតមកពិបាកនោះទេ គឺតែងប្រាថ្នាចង់បាន នូវទ្រព្យសម្បត្តិ ភាពមានបាន លុយកាក់ហូរចូលដូចទឹក។

ជាក់ស្តែង សម្រាប់ជីវិត អ្នកមានបែបសម័យថ្មី ម្នាក់ឈ្មោះ Jamie Chua កំពុងតែធ្វើឲ្យគេឯងច្រណែនយ៉ាងខ្លាំង ដែលរូបនាង មានទាំងរូបសម្រស់ អ្នកមាន និងឆ្លាតខាងរកស៊ីទៀត។

ចំពោះតារាល្បីក្នុងអ៊ីនស្តារក្រាម វ័យជិត៥០ឆ្នាំរូបនេះ តែងតែបង្ហោះ នូវទិដ្ឋភាពខាងក្នុង ផ្ទះ និងរថយន្តរបស់នាង សុទ្ធតែទំនើប និងដាក់តម្រៀបគ្នាតែម្តង។ ហើយជាពិសេស បើនិយាយពី កាបូប និងរបស់របរប្រើប្រាស់ របស់នាង សឹងតែបើកជាហាងលក់ទៅហើយ ដែលមានកាបូបរាប់រយកាបូប គ្រប់ម៉ាក និងគ្រប់ប្រភេទ ដែលមានតម្លៃ សន្ធឹកសន្ធាប់។

ដោយសារតែ ការបង្ហាញ នូវទ្រព្យសម្បត្តិរបស់នាងបែបនេះហើយ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការតាមដាន និងចុច Follow ក្នុងអ៊ីនស្តារក្រាម រាប់ម៉ឺននាក់ឯណោះ៕

តោះទៅមើលជីវិតដ៏ហាយសូ របស់ តារាល្បីក្នុងអ៊ីនស្តារក្រាម វ័យជិត៥០ឆ្នាំរូបនេះ ទាំងអស់គ្នា៖ 

ទូដាក់ស្បែកជើងរបស់នាង
កន្លែងដាក់ សម្លៀកបំពាក់របស់នាង​
កន្លែងដាក់ សម្លៀកបំពាក់របស់នាង​
ទូដាក់កាបូបដ៏សែនច្រើនរបស់នាង
បន្ទប់គេងរបស់នាង
បន្ទប់ទឹករបស់នាង
កន្លែងទទួលទានអាហារ
កន្លែងតុបតែងមុខ
នាង​Jamie Chua
នាង Jamie Chua

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]