រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​ដែលគេ​អះ​អាង​ថា ​​ស្រវឹងធ្លាក់ភ្នែក​បានបើក​រថយន្ត​​​​ទៅបុក​​ម៉ូតូសង់កូរ៉េ​​​​ពណ៌​ ក្រហម១គ្រឿង ​ចំពីមុខ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ក្មេង​ប្រុស​២នាក់​​​បងប្អូន​របួស បាក់ជើង ។

ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​នេះ ​កើត​ឡើង​​​កាលពីវេលាម៉ោង​៥ និង​​​១០​នាទី​ល្ងាច ថ្ងៃទី១០ ​មីនា នៅ​ក្រោយ​វត្ត​សំរោង​អណ្តែត ទល់​មុខ​​ភោជនីយ​ដ្ឋាន​​ចម្ការ​​លាភ តាម​បណ្តោយ​​​ផ្លូវបេតុង​​​ សង្កាត់​​ភ្នំពេញថ្មី ​​​ខណ្ឌ​សែន​សុខ​។ ​​យោង​តាម ​​​ប្រភពព័ត៌មាន​​​ពីកន្លែងកើត​ហេតុបានឱ្យ​ដឹង​ថា ​មុន​​ពេល​​​​កើត​ហេតុ​​​​​គេ​​​ឃើញ​​រថយន្ត​​ស៊េរីចាស់ ពណ៌ខ្មៅ ​​មួយគ្រឿង ​​បើក​បរ​​ដោយ​​បុរស​ម្នាក់យ៉ាង​លឿនចេញ​ពី​ភោជនីយ​ដ្ឋាន​​​​ចម្ការ​លាភ ​​ពីត្បូង​​ទៅជើង។ ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ​​ក៏ជ្រុលចង្កូត​​ទៅបុកម៉ូតូ​សង់កូរ៉េ​​ ពណ៌​ក្រហម​ បើកបរ​ដោយ​ក្មេង​ប្រុស​ម្នាក់​ និង​មាន​​​ប្អូន​ប្រុស​​ម្នាក់​ទៀត​ជិះ​ពី​ក្រោយ ចំពីមុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​បង​ប្អូន​ទាំង​ពីរ​នាក់​រង​របួស​បាក់​ជើង​​ ត្រូវនគរបាលហៅរថយន្ត​សាមុយ​ដឹកយកទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពី​កើត​ហេតុ​​រថយន្តបង្ក​ និងម៉ូតូ​ជនរងគ្រោះ​​ត្រូវ​បាន​នគរបាល​ខណ្ឌសែនសុខ​យកទៅរក្សា​ទុក​នៅ​​​​​​​​ ​​​​​​​អធិការដ្ឋាននគរបាល​​​​ខណ្ឌ​សែនសុខ​រង់ចាំ​ការ​​ដោះស្រាយ  ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]