អង់គ្លេស៖ Adam Lallana គឺជាខ្សែបម្រើដ៏ឆ្នើមរបស់ Liverpool ម្នាក់ ដែលបានបាត់មុខមួយរយៈដោយសារតែបញ្ហារបួស។

យ៉ាងណាមិញ ការវិលត្រលប់ចូលក្រុមហង្សក្រហម Liverpool របស់កីឡាករ Adam Lallana កាលពីថ្មីៗនេះ បានក្លាយជាសុបិនដ៏អាក្រក់មួយទៅវិញ បន្ទាប់ពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ទទួលបានកាតក្រហម ត្រូវបណ្តេញចេញពីការប្រកួត ក្រោយធ្វើការវាយប្រហារ និងហក់ទៅចាប់ច្របាច់ក កីឡាករ George Marsh ពីក្រោយ ក្នុងការប្រកួតរវាង Liverpool និង Tottenham Hotspur នៃក្របខ័ណ្ឌយុវជនក្រោម ២៣ឆ្នាំ។

គួរឲ្យដឹងថា ក្រោយពីកីឡាករ Lallana បានអវត្តមានចំនួន៤ខែ គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានសម្រេចចិត្តឲ្យរូបគេ ចូលលេងក្នុងក្រុមយុវជនក្រោម ២៣ឆ្នាំ ដើម្បីជួយឲ្យកីឡាកររូបនេះ ធ្វើការហ្វឹកហាត់ឡើងវិញ។ ប៉ុន្តែគម្រោងមួយនេះ មិនបានដើរតាមអ្វី ដែលគ្រូបង្វឹកគ្រោងទុកនោះឡើយ។

សូមបញ្ជាក់ថា បញ្ហាទាំងនេះ បានកើតឡើងនៅក្នុងនាទី៦២ បន្ទាប់ពីកីឡាករ George Marsh ព្យាយាមតែតបាល់ និងប៉ះកីឡាករ Lallana ពីក្រោយ ដែលធ្វើឲ្យកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ មានអាម្មណ៍ខឹងសម្បា និងបញ្ចេញកាយវិការមិនសមរម្យបែបនេះ ៕ 

កីឡាករ Adam Lallana ក្នុងការប្រកួត
កីឡាករ Adam Lallana ក្នុងការប្រកួត
កីឡាករ Adam Lallana ពេលហក់ទៅច្របាច់កកីឡាករក្រុម Spur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]