អង់គ្លេស៖ ខែ្សបម្រើរបស់ក្រុមស្ករគ្រាប់ Everton កីឡាករ Wayne Rooney បានបង្ហើបប្រាប់ពីមូលហេតុ ដែលធើ្វឲ្យខែ្សបម្រើ Henrikh Mkhitaryan មិនជោគជ័យនៅក្រុមបិសាចក្រហម Manchester United ។ 

ooney បង្ហើបមូលហេតុ ដែលធើ្វឲ្យ Mkhitaryan មិនជោគជ័យនៅ Man Utd

គួរឲ្យដឹងថា ប្រធានក្រុមជម្រើសជាតិអាមេនី Henrikh Mkhitaryan លេងបានត្រឹម ២៦ប្រកួតប៉ុណ្ណោះ អំឡុងរយៈពេល១៨ខែ ខណៈដែលរូបគេប្រកបអាជីពនៅកីឡដ្ឋាន Old Trafford មុនពេលដែលរូបគេ ចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីខែមុន។ 

Mkhitaryan ពេលលេងឲ្យ Man Utd

មានប្រសាសន៍ក្នុងកម្មវិធី Monday Night Football នៃទូរទស្សន៍កីឡា Sky Sports អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បាននិយាយថា៖ 

«ខ្ញុំបានឃើញរូបគេពេលហ្វឹកហាត់ជាច្រើនដងហើយ គេគឺជាកីឡាករដ៏មានទេពកោសល្យ។ ខ្ញុំគិតថា នៅ Man Utd គឺរូបគេមិនមានឯករាជ្យគ្រប់គ្រាន់ ក្នុងការឲ្យគេបញ្ចេញនូវទេពកោសល្យ ដើម្បីជួយក្រុមនោះទេ។ ជំនាញ និងទម្រង់លេងដែលគេលេងនៅ Dortmund គឺមិនអាចប្រើបាននៅ Man Utd»៕
Wayne Rooney
Mkhitaryan ក្នុងឯកសណ្ឋាន Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]