ភ្នំពេញ៖ រឿងរ៉ាវស្នេហា របស់កំពូលតារាចម្រៀងស្រី កញ្ញា​ ឱក សុគន្ធកញ្ញា​ កំពុងតែត្រូវអ្នកគាំទ្រ ចាំតាមដាន រាល់សកម្មភាពរវាងនាង និង ប្អូនប្រុសថៅកែហង្សមាស ថាអ្នកទាំងពីរ ពិតជា គូដណ្តឹងនឹងគ្នា មែនឬយ៉ាងណា។

ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ រូបភាព និងព្រមទាំងកាយវិការ រវាងនាង និងបុរសសង្ហា ថ្ពាល់ខួចរូបនោះ កាន់តែស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំង ដែលពួកគេ តែងបណ្តើរគ្នាយ៉ាងត្រសង ទៅចូលរួមកម្មវិធីនានាជាសាធារណៈ​ គ្រាន់តែ ម្ចាស់សាមីខ្លួន មិនបង្ហោះរូប បែបគូស្នេហ៍ ក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះដែរ កាលពីយប់មិញនេះ គេក៏បានឃើញ តារាហង្សមាសជាច្រើន បានទៅចូលរួមមង្គលការមួយ ដែលក្នុងនោះ កញ្ញា សុគន្ធកញ្ញា​ និង ប្អូនថៅកែហង្សមាស ក៏មានវត្តមានដែរ។ ជាពិសេស អ្នកទាំងពីរ ក៏បានស្លៀកពាក់ពណ៌អាវ និងរ៉ូប ដូចគ្នាទៀតផង។

មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងអង្គុយក្បែរគ្នា យ៉ាងស្និទ្ធស្នាល ខណៈ ឆន សុវណ្ណរាជ ដែលអ្នកគាំទ្រ គិតថា ជាគូស្នេហ៍ជាមួយនឹង​ កញ្ញា ទៅអង្គុយតុផ្សេងទៅវិញ។

ចំពោះរូបភាពទាំងនេះ បានធ្វើឲ្យ មហាជន កាន់តែមានទំនុកចិត្តថា អ្នកទាំងពីរ អាច​លើស​ ពីមិត្ត ហើយក៏ចង់ឲ្យពួកគេ រៀបការក្នុងពេលឆាប់ៗនេះផងដែរ៕

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស
សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស
សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា