រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​ខ្លួន​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ស្ងៀម​ដាក់​ម៉ូយ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ រួច​បាន​បុក​ពីក្រោយ​រថយន្ត ពណ៌​ស ១​គ្រឿង​ទៀត ដែល​កំពុង​បើក​ស្របគ្នា ធ្វើ​ឲ្យ​រថយន្ត​ពណ៌​ស​នោះ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300​មួយ​គ្រឿង​ទៀត ។ ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ភ្លើងស្តុប ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​ខ្លួន​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ទៀត

ប៉ុន្តែ​ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​៤​គ្រឿង​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​ដោះស្រាយ​គ្នា ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ យ​-1514 ភព​3 ដឹក​ឥដ្ឋ​បើកបរ​ដោយ​យុវជន​ម្នាក់ បាន​បុក​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-8104 និង​រថយន្ត​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-5049 ហើយ​រថយន្ត​ពណ៌​ស​នោះ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX-300​ពណ៌​ស​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កំពង់ធំ 2A-9000 ។

ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ឡើយ

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​៤​គ្រឿង​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​រថយន្ត​សាំ​យ៉ុ​ង​កំពុង​ឈប់​ដាក់​ម៉ូយ​និង​ឥ​វាន់​តាម​ផ្លូវ ស្រាប់តែ​រថយន្ត​ដឹក​ឥដ្ឋ​ទៅ​ដល់​បុក​ទាំង​កម្រោល​រុញ​ធ្លាក់​ចូល​ប្រឡាយ​ទឹក រួច​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ពណ៌​ស ១​គ្រឿង​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ពណ៌​ស​នោះ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 ហើយ​ខណៈនោះ​រថយន្ត​ទាំង​៤​គ្រឿង​បាន​រង​ការ​ខូចខាត​ទាំងអស់ ប៉ុន្តែ​រថយន្ត​សាំ​យ៉ុ​ង និង​រថយន្ត​ពណ៌​ស ខូចខាត​ខ្លាំង​ជាងគេ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ រួម​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​អូស​រថយន្ត​ទាំងនោះ​ចេញពី​ផ្លូវ

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ រួម​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​អូស​រថយន្ត​ទាំងនោះ​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ឲ្យ​ភាគី​ទាំងអស់​សម្របសម្រួល​គ្នា​បញ្ចប់រឿង ៕

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ រួម​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​អូស​រថយន្ត​ទាំងនោះ​ចេញពី​ផ្លូវ

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]