អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simone មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែ អាជ្ញាកណ្តាលមិនព្រមឲ្យបាល់ពិន័យ ១១ម៉ែត្រទៅក្រុមរបស់ខ្លួន បើទោះបីជាកីឡាករម្នាក់របស់ក្រុម Atletico ត្រូវមួយកែង បែកមាត់និងបាក់ធ្មេញ។

Diego Godin ដែលជាខ្សែការពារកំពូលរបស់ Atletico Madrid បានបាក់ធ្មេញបីបួន បន្ទាប់ពីប៉ះទង្គិចគ្នា ជាមួយអ្នកចាំទីរបស់ក្លិប Valencia គឺកីឡាករ Neto ក្នុងអំឡុងពេលប្រកួតកាលពីថ្ងៃអាទិត្យ។

បើទោះបីជាក្រុមរបស់ខ្លួន បានទទួលជ័យជម្នះ ក្នុងលទ្ធផល ១-០ ក៏លោក Diego Simone ហាក់បីដូចជានៅតែមិនពេញចិត្ត នឹងការកាត់ក្តី ក្នុងការប្រកួតនោះឡើយ។

គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះ បានប្រាប់ទៅកាន់សារព័ត៌មានថា៖ 

កីឡាករ Diego Godin ពេលប៉ះទង្គិចជាមួយអ្នកចាំទី
«បើសិនជាការប៉ះទង្គិចរបស់ Godin មិនអាចបានបាល់ប៉េណាល់ទី អីុចឹងទាល់តែមានមនុស្សស្លាប់ ទើបមានការពិន័យបាល់ប៉េណាល់ទី» ៕
កីឡាករ Diego Godin បន្ទាប់ពីត្រូវមួយកែង
កីឡាករ Diego Godin បន្ទាប់ពីត្រូវមួយកែង
កីឡាករ Diego Godin បន្ទាប់ពីត្រូវមួយកែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]