ភ្នំពេញ៖ វគ្គ Green Miles នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ កាលពីយប់មិញនេះ បានបញ្ចប់ទៅជាស្ថាពរហើយ ដោយមានបេក្ខជនតែ ១២នាក់ប៉ុណ្ណោះ ក្នុងចំណោម ២៣នាក់ ដែលមានឱកាសអាចបន្តទៅកាន់វគ្គ Live Show សប្តាហ៍ក្រោយបាន។

នៅក្នុងនោះផងដែរ ស្រីតូចច្រឡឹងវ័យ ១៦ឆ្នាំ គង់ កែវមរកត ដែលមកពីខេត្តកំពង់់ចាម បានបកស្រាយបទ «My សង្សារ» របស់កញ្ញា ទេព បូព្រឹក្ស យ៉ាងពីរោះរណ្តំ និងមានទឹកដមសម្លេងស្រដៀង ទៅនឹងម្ចាស់ដើមយ៉ាងខ្លាំង បើមិនប្រាប់ទេស្មានតែជាសម្លេងកញ្ញា ទេព បូព្រឹក្ស មិនខាន។

ប៉ុន្តែវាសនារបស់ស្រីតូច គង់ កែវមរកត មិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ ដោយសារយប់មិញនេះ មានបេក្ខជនដល់ទៅ៤នាក់ផ្សេងទៀត ដែលនឹងតម្រូវឱ្យមានការសម្រេចចិត្តបោះឆ្នោតគាំទ្រពីទស្សនិក។

ហើយនៅក្នុងចំណោមនោះ មានតែបេក្ខជនចំនួន ២រូបប៉ុណ្ណោះ ដែលអាចឈានទៅកាន់វគ្គ Live Show បាន។ ដោយសារទឹកដមសំឡេងបេក្ខជនទាំង ៥រូប សុទ្ធតែល្អៗធ្វើឱ្យគណៈកម្មការពិបាក នឹងធ្វើការសម្រេចចិត្ត។

ដូច្នេះមានតែទស្សនិកជនប៉ុណ្ណោះ ជាអ្នកសម្រេចចិត្ត ថាតើបេក្ខជន ២រូបណា ដែលសាកសមទៅកាន់វគ្គបន្ទាប់? 

វាសនា គង់ កែវមរកត ពេលនេះគឺស្ថិតនៅក្នុងដៃទស្សនិកជនទាំងអស់គ្នាហើយ៕

ទស្សនាវីដេអូរបស់ស្រីតូច គង់ កែវមរកត ដូចខាងក្រោមនេះចាប់ពីនាទីទី ១៥:១៣ តទៅ៖ 

បេក្ខនារី គង់ កែវមរកត ក្នុងវគ្គ Green Miles យប់មិញនេះ
បេក្ខនារី គង់ កែវមរកត ក្នុងវគ្គ Green Miles យប់មិញនេះ
បេក្ខនារី គង់ កែវមរកត ពេលស្តាប់លទ្ធផល
បេក្ខជន-បេក្ខនារី ទាំង ៥ នាក់ ស្តាប់លទ្ធផលយប់មិញនេះ
បេក្ខជន-បេក្ខនារី ទាំង ៥ នាក់
របៀបផ្ញើសារគាំទ្របេក្ខជន-បេក្ខនារី ទាំង ៥ នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]