(ភ្នំពេញ)៖ មួយរយៈមកនេះ សិល្បករ-សិល្បការិនី នៅប្រទេសកម្ពុជា ហាក់បីដូចជារងនូវការ គំរាមកំហែងយ៉ាងច្រើន ពីសំណាក់ជនអនាមិក ដោយត្រូវបានជនមិនស្គាល់មុខទាំងនោះ តែងលួចគណនីហ្វេសប៊ុក ឬផេកហ្វេសប៊ុក យកទៅគ្រប់គ្រង ហើយមានសិល្បករ-សិល្បការិនីខ្លះ ត្រូវបានជនអនាមិក លួចទាំងគណនីហ្វេសប៊ុក រួមទាំងផេកហ្វេសប៊ុក ទាំងពីរ យកទៅបាត់តែម្ដង ខណៈតារាខ្លះក៏អាចយក បណ្ដាញទាំងពីររបស់ខ្លួន មកប្រើប្រាស់បានវិញ។

ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ សាច់សខ្ចី ដើមទ្រូងមូលក្បំ រតនៈ ពិសី ក៏ជាប់ឈ្មោះជាជនរងគ្រោះម្នាក់ ត្រូវបានជនអនាមិក លួចយកគណនីហ្វេសប៊ុក ដែលមានអ្នក Follow រហូតដល់ទៅរាប់ម៉ឺននាក់នោះ យកទៅបាត់ហើយដែរ។

មិនត្រឹមតែលួចយក Account Facebook ទៅគ្រប់គ្រងនោះទេ ជនអនាមិកនោះ ថែមទាំងបានយកគណនីរបស់ រតនៈ ពិសី ដែលលួចបាននោះ ខលវីដេអូមកបញ្ឈឺនាង ថែមទាំងខលទៅមិត្តភក្ដិរបស់នាងទៀតផង ដែលទង្វើទាំងនេះ ហាក់ដូចជាពុំខ្លាចរអារនឹងច្បាប់ទម្លាប់ឡើយ។

ស្រីស្អាត រតនៈ ពិសី បានសរសេរនៅលើគណនីហ្វេសប៊ុកថា «នេះអាខោន (Account Facebook) ចាស់របស់នាងខ្ញុំ ត្រូវបានជនខិលខូច ហេគ (Hake) សូមជួយ ប្លុកចោលផង»។

គួរបញ្ជាក់ថា ស្រីស្អាតសិចស៊ី រតនៈ ពិសី បច្ចុប្បន្ន ហាក់មិនសូវបង្ហាញខ្លួន ក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងនៅតែមានភាពលេចធ្លោ ខាងបញ្ចេញភាពសិចស៊ីតាមបណ្ដាញសង្គម ជាញឹកញាប់ ធ្វើឲ្យអ្នកធ្លាប់ស្គាល់ និងអ្នកគាំទ្រ សម្ដែងការចាប់អារម្មណ៍៕

រតនៈ ពិសី
រតនៈ ពិសី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី