ថ្មីៗនេះមានស្រ្តីជាច្រើន ចង់បាននូវស្បែកស ស្រស់ស្អាត ដោយចំណាយអស់ ថវិកាជាច្រើន ប៉ុន្តែយើងខ្ញុំសូមប្រាប់នៅ រូបមន្តពិសេសថ្មីដែលធ្វើ ឲ្យស្បែកសស្អាតក្មេងជាងវ័យ ហើយនិងចំណាយ អស់ថវិកាតិច ថែមទៀតផង។

រូបមន្តពិសេសនៃ វិធីសាស្រ្តដែលធ្វើឲ្យ ស្បែកសស្អាត ក្មេងជាងវ័យ នឹងចំណាយអស់ថវិកា តិចនោះគឺការ ប្រើនូវ ស្ករត្នោត ស្ករសរ ប្រេងរុក្ខជាតិ ក្រូចស្រស់ និងប្រេងក្រូអូប លាយបញ្ចូលគ្នា។ ចំនួននៃការ លាយនោះគឺយើងត្រូវ ដាក់ស្ករត្នោត ចំនួនមួយពែងតូច និងស្ករសរ មួយពែងតូចដូចគ្នា។ រួចច្របល់ឲ្យ ចូលគ្នាយឺតៗសិន ទើបចាក់ ប្រេងរុក្ខជាតិចូល ទៅក្នុងស្ករដែល បានច្របល់ហើយនោះ ឲ្យខាប់។ បន្ទាប់មកយើងបន្តក់ ទឹកក្រូច ពីរទៅបីដំណក់ សំខាន់នោះគឺយើង ត្រូវដាក់ប្រេងក្រអូប ចូលថែមទៀតផង ព្រោះដើម្បីឲ្យស្ករ ដែលច្របល់ហើយ នោះមានក្លិនក្រអូប ប៉ុន្តែបើសិនជា គ្មានប្រេងក្រអូប យើងអាចប្រើនូវ សាប៊ូដែលមាន ក្លិនក្រអូបជំនួសក៏បាន ពេលច្របល់រួចរាល់ យើងយកវាទៅដាក់ ក្នុងក្រឡ រឺកែវ រួចជាស្រេច។

ជាបព្ចាប់បើសិន ជាប្រិយមិត្តចង់បាន នូវស្បែកស ដ៏ស្រស់ស្អាត ក្មេងជាងវ័យ សូមសាកល្បង នូវរូបមន្តពិសេស ខាងលើនេះ។

តើប្រិយមិត្តចង់បាន ស្បែកសស្រស់ស្អាត ក្មេងជាងវ័យដែររឺទេ?

សូមមើលរូបភាពតារាស្រីរូបនេះដែលអនុវត្តតាមរូបមន្តពិសេសនេះ៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]