តៃវ៉ាន់៖ តារាសម្តែងស្រីរបស់ប្រទេសតៃវ៉ាន់ អ្នកនាង Barbie Hsu ដែលអ្នកគាំទ្រកម្ពុជា ស្គាល់នាងថា សាន់ឆាយ បើទោះជានាងបានរៀការរួច មានកូន២នាក់និងមានវ័យ៤១ឆ្នាំយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាត ក្មេងជាងវ័យមិនចាញ់តារាជំនាន់ក្រោយ ប៉ុន្មាននោះទេ។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ សាន់ឆាយ នាងបានសម្រាលកូនទី២ របស់នាង បានមួយឆ្នាំជាងទៅហើយ ប៉ុន្តែទម្ងន់របស់នាងវិញ ហាក់កើនឡើងខ្លាំង ដែលធ្វើឲ្យទម្រង់មុខ មានការប្រែប្រួល មើលទៅមិនស្រស់ស្អាតដូចពីមុននោះទេ។

ដោយឡែក បន្ទាប់ពី សាន់ឆាយ ឡើងទម្ងន់ខ្លាំងដែលធ្វើឲ្យនាង បាត់បង់សម្រស់នោះ តារាកូន២រូបនេះ បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរូបនាងបាន ព្យាយាមហាត់ប្រាណ ដើម្បីសម្រកទម្ងន់របស់ខ្លួន រហូតដល់១០គីឡូ ត្រឹមតែរយៈពេល១ខែតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ការសម្រកទម្ងន់របស់នាង បានច្រើនដូច្នេះ ពិតជាធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរ ដល់ការព្យាយាមរបស់នាងគ្រប់គ្នា ប៉ុន្តែក៏មានអ្នកគាំទ្រខ្លះ ព្រួយបារម្ភពីសុខភាពរបស់នាងដែរ ពេលដឹងថានាងសម្រកទម្ងន់ច្រើនដល់ម្លឹង ត្រឹមតែរយៈពេលដ៏ខ្លីបែបនេះ៕ 

សាន់ឆាយមុនពេលសម្រកគីឡូ
សាន់ឆាយមុនពេលសម្រកគីឡូ
សាន់ឆាយមុនពេលសម្រកគីឡូ
សាន់ឆាយ បន្ទាប់ពីសម្រកអស់១០គីឡូ ត្រឹមរយៈពេលមួយខែ
សាន់ឆាយ បន្ទាប់ពីសម្រកអស់១០គីឡូ ត្រឹមរយៈពេលមួយខែ
សាន់ឆាយ បន្ទាប់ពីសម្រកអស់១០គីឡូ ត្រឹមរយៈពេលមួយខែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]