ពោធិ៍សាត់៖ ដោយមានបញ្ជា ពីលោក ឧត្តមសេនីយ៍ទោ ជា សុមេធី ប្រធាននាយកដ្ឋាននគរបាល ប្រឆំាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាលពី វេលាម៉ោង ១០.៤០នាទីព្រឹកថៃ្ងទី ១៨ខែវិចិ្ឆកា ឆ្នំា២០១២សិ្ថតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្វាយប៊េការ៉ង ក្នុងភូមិត្រពំាងរំដេញ ឃុំក្បាលព្រិច ស្រុកក្រគរខេត្ត ពោធិ៍សាត់កម្លាំងនគរបាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃបានធ្វើការឃាត់រថយន្តមួយ គ្រឿងប្រភេទកាម៉ាសសណ្តោង ពណ៌ខៀវឆ្នូត លឿង លាយស ពាក់ស្លាកលេខ ផ្នែកក្បាលខាងមុខ ភ 3989 ភព3 និងស្លាកលេខផ្នែកខាងក្រោយ 0115 ភព ដឹកចំណីសត្វនិង កែវជ័រ លើសប្រកាសពន្ធគយនិងប្រើប្រាស់ បង្កាន់ដៃពន្ធគយ ផុតសុពលភាព។

បន្ទាប់ពីការឃាត់រថយន្តដឹកទំនិញ នោះនៅវេលាម៉ោង ប្រមាណជា ៥.០០ល្ងាច ក្នុងថ្ងៃដដែលនិងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ រថយន្ត នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បី ធ្វើការត្រួតពិនិត្យជាក់ស្តែង។ តាមការត្រួតពិនិត្យជាក់ស្តែង ដោយមានការ ចូល រួមពីមន្រី្តគយ និងរដ្ឋាករខេត្ត ពោធិ៍សាត់ និងមានការចូលរួមពីលោក យឺក យួគី ព្រះរាជអាជ្ញារងនិងមានការ ចូលរួមពីតំណាងភាគី ម្ចាស់ក្រុមហ៊ុន ព្រះអាទិត្យផងដែរ។

នៅកន្លែងត្រួតពិនិត្យទំនិញ កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា តំណាងភាគី ក្រុមហ៊ុនបានអះអាងថា ទំនិញរបស់ ខ្លួន នៅលើរថយន្ត ចំនួនពីរមុខ នោះគឺត្រឹមត្រូវ ទៅតាម ការប្រកាសរបស់ មន្រ្តីគយនិងរដ្ឋាករនៅ ប៉ោយ ប៉ែត ។ប៉ុន្តែសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃវិញបាន អះអាងថាមូលហេតុនំាឲ្យ កម្លំាងឃាត់ រថយន្ត នោះ គឺទី១ទំនិញនៅលើរថយន្តនោះ លើសពីការប្រកាសពន្ធគយ ទី២ បង្កាន់ដៃពន្ធគយ ផុតសុពលភាព រយៈពេល ១ថ្ងៃ(ផុតត្រឹមថ្ងៃទី ១៧ខែ វិច្ឆិកា ឆ្នាំ២០១២)និងទី៣ រថយន្តនោះប្រើប្រាស់ស្លាកលេខ ដល់ទៅ ២ឯណោះគឺ ប្រើស្លាកលេខ ក 0115 ផងនិង ស្លាកលេខ ភ 3989 ភព 3ផង។

ប៉ុន្តែបើទោះបី ភាគីម្ចាស់ក្រុមហ៊ុនបាន អះអាងថាទំនិញរបស់ខ្លួនត្រឹម ត្រូវតាមច្បាប់ពន្ធគយក៏ដោយ ហើយសមត្ថកិច្ចនគរបាល ក្រសួងអះអាងថាទំនិញ នៅលើ រថយន្តវាផ្ទុយ ពីច្បាប់ចំនួន៣ចំណុច ខាងលើ ក៏ដោយ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើស្ថាប័នណាមួយជាអ្នក ទទួលខុសត្រូវថា ត្រូវ សម្រច  យ៉ាងណា នោះទេ ។

 ប៉ុន្តែប្រភពពីលោក ទូច យុទ្ធា ប្រធានក្រុមនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ចំពោះរថយន្តដែលដឹកទំនិញ ខុសចំនួន ៣ ចំណុចនេះ គឺអាស្រ័យទៅលើច្បាប់ ជាអ្នកសម្រេច តែប៉ុណ្ណោះ ។ ចំណែករថយន្ត ប្រើស្លាកលេខ ដល់ទៅពីរខុសគ្នានោះ គឺអាស្រ័យទៅលើ ជំនាញនគរ បាល ចរាចរ ជាអ្នកចាត់ការនោះទេ ។ ប៉ុន្តែទាក់ទងទៅ នឹងការប្រើប្រាស់ ស្លាកលេខ នៅលើរថយន្ត តែមួយផ្នែកខាង មុខផ្សេង និងផ្នែកខាង ក្រោយផ្សេង បែបនេះ តើមន្ត្រីជំនាញ ចរាចរនឹងចាត់ការ តាមផ្លូវច្បាប់យ៉ាងណា? ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]