(ភ្នំពេញ)៖ តារាសម្ដែងស្រី រូបឆោមលោមពណ៌ល្អស្រស់ សន នាងផល្លីកា ដែលកាលពីពេលកន្លងទៅ មានព័ត៌មានដ៏រសើបមួយបានលេចឮថា នាងកំពុងមានផ្ទៃពោះ ចំនួន៧ទៅ ៨ខែ ដែលត្រៀមនឹងសម្រាកនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែក្រោយមក សាមីខ្លួនក៏បានច្រានចោល នូវដំណឹងដ៏រសើបខាងលើ ស្រាប់តែព័ត៌មានទាំងនេះ ផ្ទុះមិនទាន់បានប៉ុន្មានផង ពេលនេះ សន នាងផល្លីកា បានត្រៀមសម្ដែង MV នៅក្នុងបទចម្រៀងថ្មី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។

ជាការកត់សម្គាល់ ស្រីស្អាតដើមទ្រូងមូលក្បំ សន នាងផល្លីកា បានបាត់មុខពីសិល្បៈអស់មួយរយៈ ដោយអះអាងថា ខ្លួនមានបញ្ហាសុខភាព។ ផ្ទុយទៅវិញ បន្ទាប់ពីបាត់មុខពីសិល្បៈ ដោយបង្ហាញខ្លួនក្នុងសភាពស្លៀករ៉ូប ដែលមើលទៅដូចជាអ្នកមានផ្ទៃពោះអ៊ឹចឹង ធ្វើឲ្យមហាជន និយាយតៗគ្នាថា នាងបានបាត់មុខពីវិស័យសិល្បៈ ដើម្បីសំងំខ្លួនពរពោះ។ យ៉ាងណាមិញ ដើម្បីជ្រះមន្ទិលសង្ស័យ សាមីខ្លួន បានផ្លាស់ប្ដួរមកស្លៀកពាក់ធម្មតាឡើងវិញ ហើយកាន់តែច្បាស់ទៀតនោះ នាងថែមទាំង បានលេចមុខ នៅក្នុង MV ថ្មីទៀតផង។

ប្រភពជិតស្និទ្ធនឹង សន ផល្លីកា បានបង្ហើបឲ្យដឹងថា សន ផល្លីកា កំពុងថត បទចម្រៀងថ្មី ដែលត្រៀមនឹងចេញលក់ នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ស្រីស្អាត សន ផល្លីកា ត្រូវបានគេដឹងថា នាងគឺជាតារាចម្រៀង ដែលមានសម្លេងពីរោះរណ្ដំ និងមានរូបសម្រស់ស្រស់សោភា ខណៈមានបុរសៗជាច្រើន តែងតែតាមសុំស្នេហ៍ ចង់បានរូបនាងមកណែបនិត្យជិតកាយ ប៉ុន្តែគួរឲ្យស្ដាយ នាងមានម្ចាស់បេះដូង ដែលជាអ្នកមានទ្រព្យសម្បត្តិ រួចទៅហើយ៕

​ស្រីស្អាត​ សន នាងផល្លីកា
​ស្រីស្អាត​ សន នាងផល្លីកា
​ស្រីស្អាត​ សន នាងផល្លីកា
​ស្រីស្អាត​ សន នាងផល្លីកា
​ស្រីស្អាត​ សន នាងផល្លីកា ត្រៀមថតនៅក្នុង MV ​​បទ​ថ្មី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]