តើអ្នកត្រៀមខ្លួនហើយឬនៅ សម្រាប់ទទួលយកការកម្សាន្តដ៏រន្ធត់ និង រំភើបមួយនេះ នៅចំកណ្ដាលទីក្រុងទំនើបកោះពេជ្រតែមួយគត់? នៅក្រោមកម្ដៅថ្ងៃដ៏ងងឹតសូន្យសុង ហ៊ុមព័ទ្ធទៅដោយសំឡេងសន្ធឹក លាន់បាក់មេឃ មានតែនៅក្នុង វិមានបិសាច!

មិនចេះខ្លាច? មិនចេះរន្ធត់? មិនចេះព្រឺព្រួច? មិនចេះបះសក់? អាចសាកចូលក្នុងវិមានបិសាច។  វិមានបិសាច មានដូចជា ពិភពព្រលឹង ល្អាងឈាម បង្កើតជាសន្ធឹកសំឡេងដ៏ព្រឺព្រួច សម្រាប់អ្នកមានមហិច្ឆតាផ្សងព្រេង របៀបបុកពោះ ញ័របេះដូង ។ វិមានបិសាចដ៏អស្ចារ្យបំពាក់ ដោយឧបករណ៍ បច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ដេគ័រផុសឡើងប៉ះសាច់ បះរោមភ្លាមៗ!

កុំភ្លេច ស្លៀកពាក់ឲ្យកាលីប ធ្វើខ្លួនឲ្យឡូយ បបួលគ្នាឲ្យច្រើន មកបុកពោះ និង រន្ធត់ នៅក្នុងវិមានបិសាច អស្ចារ្យតែមួយគត់នៅទីក្រុងភ្នំពេញ នៅពេលនេះ!

មិត្តភក្តិក៏មកបាន! សង្សារក៏មកបាន! ក្រុមគ្រួសារក៏មកបាន!

វិមានបិសាច វិមានបុកពោះញ័របេះដូង

ហាមចំពោះអ្នកមានស្មារតីទន់ខ្សោយ តែអាចស្ដាប់គេនិយាយបាន!

វិមានបិសាច  បច្ចេកវិទ្យា ដំបូងបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកនាពេលឆាប់ៗខាងមុខនេះហើយ មានទីតាំងនៅ អតីតផ្ទះទឹកកកកោះពេជ្រ ។

វិមានបិសាចត្រូវការជ្រើសរើសបុគ្គលិក  ជាច្រើននាក់ ផ្នែកលក់ និង សេវាកម្មនៅក្នុងវិមានបិសាច

ដែលមានកំរិតវប្បធម៌យ៉ាងតិច ថ្នាក់ទី ១២  ចាប់ទទួលពាក្យធ្វើការពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ ២៣ ខែវិច្ឆិកា។

ទំនាក់ទំនងទូរស័ព្ទលេខ 070990008

អត្ថបទដោយ ក្រុមគ្រប់គ្រង វិមានបិសាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]