ភ្នំពេញ៖ កញ្ញា គង់ វង្សយ៉ាទី ជាតារាសម្ដែង និងជាពិធីការិនី ដែលមានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានទេពកោសល្យខាងផ្នែកសិល្បៈទៀតផង សឹងតែគ្រប់បទចម្រៀង ដែលនាងសម្ដែងទទួលបានការគាំទ្រខ្លាំង។

ក្នុងមួយរយៈនេះ នាងដូចជាស្ងាត់ មិនសូវចេញមុខដូចរាល់ដងនោះទេ ប៉ុន្តែទោះជាបាត់មុខក៏ពិតមែន តែប្រជាប្រិយភាពរបស់នាងនៅតែមាន ដោយសារនាងតែងតែបង្ហោះទាក់ទងជាមួយនឹងជីវិតឯកជនរបស់នាង ជារឿយៗ ក្នុងគណនីអ៊ីនស្តារក្រាម ផ្ទាល់ខ្លួនរបស់នាង ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ កាលពីម្សិលមិញនេះ គង់ វង្សយ៉ាទី បានបង្ហោះរូបមួយសន្លឹក ជាមួយម្ដាយរបស់នាង ក្នុងនោះនាងបានទិញនាឡិកាថ្មីមួយ ជូនម្ដាយរបស់នាង ដោយគ្រាន់តែបានដឹងថានាឡិកាចាស់ ដែលកំពុងប្រើខូច។

ក្នុងនោះមានប្រិយមិត្តជាច្រើន បានសរសើរចំពោះនាង ដែលមានទឹកចិត្តស្រលាញ់ម្ដាយបែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី ដែលបានទិញនាឡិកាថ្មីជូនម្ដាយនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី