ចិន៖ ប៉ូលិសជនជាតិចិនមួយរូបមកពីទីក្រុង Hulunbuir កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមប្រព័ន្ធអនឡាញ បន្ទាប់ពីរូបភាពសម្រួលចរាចរណ៍ក្នុងស្ថានភាពអាកាសធាតុដ៏សែនត្រជាក់  ត្រូវបានគេចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប៉ូលីសជនជាតិចិនមួយរូប មកពីទីក្រុង Hulunbuir កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមប្រព័ន្ធអនឡាញ

យោងទៅតាមសារព័ត៌មាន China Daily បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៣ មករា កន្លងទៅ អាកាសធាតុនៅក្នុងទីក្រុងមួយនេះ បានចុះត្រជាក់ខ្លាំងរហូតដល់ -៥០.៤ អង្សាឯណោះ ដែលនេះជាអាកាសធាតុត្រជាក់បំផុតមិនធ្លាប់មានពីមុនមក សម្រាប់តំបន់មួយនេះ។

អាកាសធាតុនៅក្នុងទីក្រុងមួយនេះ បានចុះត្រជាក់ខ្លាំងរហូតដល់ -៥០.៤ អង្សាសេឯណោះ

ខណៈដែលអាកាសធាតុកំពុងត្រជាក់ខ្លាំង និងងាយបណ្តាលឲ្យគ្រប់គ្នាកើតជំងឺផ្តាសាយនោះ ប៉ូលិសចរាចរណ៍ស្រី ដែលមានឈ្មោះថា Gai Qi នៅតែបន្តធ្វើតួនាទីរបស់ខ្លួន ជាអ្នកសម្រួលចរាចរណ៍នៅតាមដងផ្លូវដដែល។

អ្នកនាង Gai បាននិយាយថា៖

“ក្នុងនាមជាប៉ូលិសស្រី វាជាតួនាទីរបស់ខ្ញុំក្នុងការសម្រួលចរាចរណ៍ឲ្យមានសណ្តាប់ធ្នាប់”។
ប៉ូលិសចរាចរណ៍ស្រី ដែលមានឈ្មោះថា Gai Qi នៅតែបន្តធ្វើតួនាទីរបស់ខ្លួន

អំឡុងពេលបំពេញភារកិច្ច គេឃើញអ្នកនាង Gai ស្លៀកខោ និងអាវដែលធ្វើពីកប្បាស ជាមួយនិងអាវក្រៅវែង ព្រមជាមួយម៉ាសបិទមុខផងដែរ ដើម្បីតទល់នឹងអាកាសធាតុដ៏សែនត្រជាក់នោះ។

ទោះជាយ៉ាងណា គេបានឃើញម៉ាសរបស់អ្នកនាង Gai គ្រប់ដណ្តប់ដោយទឹកកកទៅហើយ ទោះបីជាអ្នកនាងទើបតែចេញទៅសម្រួលចរាចរណ៍បានត្រឹមតែ១០នាទីក៏ដោយ។

គេបានឃើញម៉ាសរបស់អ្នកនាង Gai គ្រប់ដណ្តប់ដោយទឹកកក

ចុងក្រោយ យើងសង្ឃឹមថា អ្នកនាង Gai នឹងមិនផ្តាសាយ ឬមានបញ្ហាជំងឺផ្សេងៗដោយសារតែអាកាសធាតុដ៏ត្រជាក់នោះទេ។ 

ពិតជាគួរឲ្យស្ងើចសរសើរដល់ប៉ូលិសស្រីម្នាក់នេះខ្លាំងណាស់ ដែលមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]