អាស៊ី៖ ក្នុងនាមជាតារាល្បីៗ តែងត្រូវគេ ចាប់អារម្មណ៍ និងលួចតាមដានជានិច្ច រាល់សកម្មភាពរបស់ពួកគេ មិនថាទៅណា ឬធ្វើអ្វីនោះទេ។ ហើយជាពិសេស រឿងស្នេហាតែម្តង ដែលជារឿង អ្នកគាំទ្រ ចង់ដឹងខ្លាំងជាងគេបំផុត។

តួយ៉ាង ក៏មានតារាមួយចំនួន បានមានទំនាក់ទំនងស្នេហាជាមួយនឹង តារាគ្នាឯងផងដែរ ប៉ុន្តែទោះជាយ៉ាងណា ស្នេហារបស់ពួកគេ ក៏មិនបានយូរអង្វែងជាមួយគ្នា ដែលឈានដល់ថ្ងៃរៀបការនោះដែរ គឺបានបែកបាក់គ្នា។

ទន្ទឹមនឹងនោះដែរ ក៏មានមហាជនភាគច្រើន ពិតជាចង់ដឹងខ្លាំងណាស់ នៅពេលដែល តារាទាំងនោះ បានជួបមុខគ្នា តើពួួកគេ នឹងបង្ហាញអារម្មណ៍របស់ខ្លួនបែបណា?

បើយោងតាមប្រភពព័ត៌មានបរទេស បានបង្ហាញនូវរូបថតដែលតារាល្បីៗ បានជួបមុខសង្សារចាស់ ដោយចៃដន្យ នៅក្នុងកម្មវិធី។ ក្នុងនោះដែរ ក៏មានតារាខ្លះ បានបង្ហាញកាយវិការ បែបស្និទ្ធស្នាល និងនិយាយរកគ្នាជាធម្មតា តែតារាខ្លះ ធ្វើទឹកមុខ បែបមិនស្គាល់គ្នាតែម្តង ដូចជាមនុស្សដទៃយ៉ាងដូច្នេះដែរ៕

តោះតាមដានទាំងអស់គ្នា៖

តារាសម្តែងចិន នាង Fan Bingbing អង្គុយក្បែរសង្សារចាស់
ទឹកមុខសង្សារចាស់ ខណៈឃើញ តារាសម្តែងចិន នាង Fan Bingbing ដើរកាត់ពីមុខ
តារាសម្តែងស្រីកូរ៉េ Song Hye Kyo​ ធ្វើទឹកមុខធម្មតា នៅពេលសង្សារចាស់ អង្គុយនៅខាងលើ
សង្សារចាស់ និង នាង អង្គុយ ខុសគ្នាមួយជួរ
សង្សារចាស់របស់នាង​
Janine Chang Chun Ning ធ្វើមិនស្គាល់គ្នា ខណៈអង្គុយក្បែរគ្នា​ ដែលហាក់ដូចជាអ្នកដទៃ
ចៃដន្យពេកហើយ លោក Wallace Huo និងសង្សារចាស់ ឡើងទៅទទួលពានជាមួយគ្នា​ តែទឹកមុខ ធ្វើមិនស្គាល់គ្នា
Ruby Lin បង្ហាញទឹកមុខរីករាយ នៅពេលបានជួបសង្សារចាស់ និងសួរសុខទុក្ខពីគ្នា​
Ruby Lin បង្ហាញទឹកមុខរីករាយ នៅពេលបានជួបសង្សារចាស់ និងសួរសុខទុក្ខពីគ្នា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]