(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្តតាមរយៈ ការដង្ហើយអាណិត ដល់អ្នកសិល្បៈដូចគ្នា ខណៈតារាខ្លះពុំត្រូវបានមហាជន ផ្តល់តម្លៃ បើទោះបីជាខំប្រឹងធ្វើការ ទាំងថ្ងៃយប់ ដើម្បីផ្គាប់ចិត្តពួកគាត់ ក៏ដោយនោះ។

ជាការពិតកន្លងមក ធ្លាប់មានអ្នកសិល្បៈខ្មែរ ប្រុស-ស្រីមួយចំនួន រួចមកហើយ ត្រូវបានឆ្លងកាត់ការរិះគន់ របស់មហាជន។ មិនតែប៉ុណ្ណោះ ក៏មានខ្លះទៀត រងនូវពាក្យជេរប្រមាថជាដើម ប៉ុន្តែបើសង្កេតមើល ពីអ្នកសិល្បៈឯទៀត ពួកគាត់ហាក់ខំប្រឹងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាតម្រូវចិត្ត របស់ទស្សនិកជន ដោយមិនគិតពីការនឿយហត់ ឬសុខភាព ផងដែរ។

ជាក់ស្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា មុននេះ បានបង្ហោះភ្ជាប់នូវរូបភាព ជាច្រើនសន្លឹក ចង់បង្ហាញឲ្យឃើញពីការងារ របស់អ្នកសិល្បៈ ដោយនាងលើកឡើងថា «ហ៊ឺម អាណិតណាស់ ដើម្បីសិល្បៈ ម្នាក់ៗមិនដែលគិតពីសុខភាព ខ្លួនឯងទេ តែពេលខ្លះអ្វីដែលទទួលបាន គឺការរិះគន់ដោយឈឺចាប់បំផុត!»។

តាមរយៈសាររបស់តារាសម្តែងស្រី ចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខណា ខាងលើនេះ គឺធ្វើឡើងហាក់មានចេតនា ទទូចនិងស្នើដល់មហាជនទាំងអស់ ត្រូវមើលឃើញពីតម្លៃអ្នកសិល្បៈ ខ្មែរដូចគ្នា ខណៈដែលពេលខ្លះ គឺពួកគាត់ពិតខំប្រឹង ស្ទើរតែមិនគិតពីបញ្ហាសុខភាព ឬពេលវេលាសម្រាកឡើយ ដើម្បីបម្រើដល់អារម្មណ៍របស់ទស្សនិកជន៕

តារាៗ ពេលកំពុងគេង
តារាៗ ពេលកំពុងគេង
តារាៗ ពេលកំពុងថតរឿង​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]