បញ្ហាឡើងទម្ងន់អ្នកតែងតែគិតថាអាចកែខៃបាន ដោយការប្រឹងហាត់ប្រាណជាប្រចាំ ទទួលទានអាហារដែលសំខាន់ៗជំនួយដល់ការសម្រកទម្ងន់ និងតមអាហារដែលធ្វើឱ្យប៉ះពាល់ដល់ការសម្រកទម្ងន់ជាដើម។ ប៉ុន្តែបែរជាមានមនុស្សមួយចំនួន មិនអាចសម្រេចគោលដៅការសម្រកទម្ងន់បាន បើទោះបីជាប្រឹងអនុវត្តវិធីសាស្រ្តបែបណាក៏ដោយ ហើយក៏តែងតែឆ្ងល់ថាបណ្តាលមកពីមូលហេតុអ្វី។  ជាការពិតណាស់តាមការស្រាវជ្រាវបានរកឃើញថា រឿងទម្ងន់ដែលមិនស្រក និងចេះតែកើន អាចបណ្តាលមកពីទម្លាប់មួយចំនួនរបស់អ្នកនៅពេលព្រឹកព្រលឹម ដែលអ្នកគិតថាជារឿងធម្មតា។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកទម្លាប់អាក្រក់ពេលព្រឹកមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នកដូចខាងក្រោម៖

# មិនទទួលទានទឹកក្តៅឧណ្ហៗ

ការទទួលទានទឹកក្តៅឧណ្ហៗ មួយកែវរាល់ព្រឹក នឹងជួយរក្សាតុល្យភាពរាងកាយ ទាំងសីតុណ្ហភាព និងសារធាតុចិញ្ចឹម។ ហើយប្រសិនជាបន្ថែមក្រូចឆ្មារមួយចំណិតទៀតនោះ កាន់តែធ្វើឱ្យប្រព័ន្ធរំលាយអាហារចាប់ផ្តើមដំណើរការល្អជាមិនខាន។ ដូច្នេះការមិនទទួលទានទឹកក្តៅឧណ្ហៗរាល់ព្រឹក នឹងធ្វើឱ្យអ្នកពិបាកស្រកទម្ងន់ណាស់។

ការមិនទទួលទានទឹកក្តៅឧណ្ហៗរាល់ព្រឹក នឹងធ្វើឱ្យអ្នកពិបាកស្រកទម្ងន់ណាស់។

# មិនក្រោកឡើងក្នុងទីងងឹត

ការគេងបើកភ្លើង និងក្រោកឡើងដោយមានពន្លឺភ្លើងទៀតនោះ វាមិនអាចជួយឱ្យអ្នកសម្រកទម្ងន់នោះទេ ថែមទាំងធ្វើឱ្យថាមពលរបស់អ្នកអន់ថយនៅពេលព្រឹកផងដែរ។ ដូច្នេះអ្នកត្រូវកែប្រែដោយការគេងក្នុងទីងងឹត និងក្រោកឡើងនៅទីងងឹត ដើម្បីឱ្យរាងកាយរបស់អ្នកត្រៀមខ្លួន និងកម្លាំងដើម្បីការចាប់ផ្តើមការងារប្រចាំថ្ងៃ។

ការគេងបើកភ្លើង និងក្រោកឡើងដោយមានពន្លឺភ្លើងទៀតនោះ វាមិនអាចជួយឱ្យអ្នកសម្រកទម្ងន់នោះទេ ថែមទាំងធ្វើឱ្យថាមពលបស់អ្នកអន់ថយនៅពេលព្រឹកផងដែរ

# មិនធ្វើលំហាត់ប្រាណ

ប្រសិនជាអ្នកមិនបានក្រោកឡើងដោយធ្វើការហាត់ប្រាណ កាច់ដៃ កាច់ជើង ពង្រឹងសាច់ដុំទេ វានឹងធ្វើឱ្យសាច់ដុំរបស់អ្នកស្ពឹកស្រពន់។ ដូច្នេះការហាត់ប្រាណកាច់ដៃកាច់ជើងងាយៗ នឹងអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ បង្កើនថាមពេលរាងកាយ និងជួយដល់ការសម្រកទម្ងន់កាន់តែប្រសើរឡើងផងដែរ។

ប្រសិនជាអ្នកមិនបានក្រោកឡើងដោយធ្វើការហាត់ប្រាណ កាច់ដៃ កាច់ជើង ពង្រឹងសាច់ដុំទេ វានឹងធ្វើឱ្យសាច់ដុំរបស់អ្នកស្ពឹកស្រពន់

# មិនធ្វើសមាធិ

ការធ្វើសមាធិងាយៗតែប៉ុន្មាននាទី ដកដង្ហើមឱ្យជ្រៅអាចជួយបន្ថយសម្ពាធឈាម ជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងបំបាត់ភាពតានតឹងផងដែរ។ តែពេលដែលអ្នកមិនបានធ្វើសមាធិរាល់ព្រឹកទេ វានឹងធ្វើឱ្យអរម៉ូនស្ត្រេស Cortisol កើនឡើង ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់ ហើយប្រឹងសម្រកទម្ងន់យ៉ាងណាក៏មិនស្រកដែរ។

អ្នកមិនបានធ្វើសម្មាធិរាល់ព្រឹកទេ វានឹងធ្វើឱ្យអរម៉ូនស្ត្រេស Cortisol កើនឡើង ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់ ហើយប្រឹងសម្រកទម្ងន់យ៉ាងណាក៏មិនស្រកដែរ

# តមជាតិស្ករ

មិនមែនឱ្យតែអាហារដែលមានជាតិស្ករ ធ្វើឱ្យអ្នកឡើងទម្ងន់ទេ ដោយសារជាតិស្ករពីចំណីអាហារបែបធម្មជាតិ អាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ និងជួយដល់ការសម្រកទម្ងន់ផងដែរ។ ដូច្នេះការព្យាយាមតមចំណីអាហារល្អៗដូចជា សូកូឡាខ្មៅ ស្រូវសាឡី ផ្លែប៉ោម ស្វាយ ចេក ពពួកផ្លែឈើប្លូប័រី និងផ្លែឈើដទៃទៀតនឹងធ្វើឱ្យអ្នកឡើងទម្ងន់ទ្វេរដង។

ការព្យាយាមតមចំណីអាហារល្អៗដូចជា សូកូឡាខ្មៅ ស្រូវសាឡី ផ្លែប៉ោម ស្វាយ ចេក ពពួកផ្លែឈើប្លូប័រី និងផ្លែឈើដទៃទៀតនឹងធ្វើឱ្យអ្នកឡើងទម្ងន់ទ្វេរដង

# ស្លៀកពាក់មិនសមរម្យ

ការស្លៀកសំលៀកបំពាក់មិនសមរម្យ តឹងណែនខ្លាំង និងពាក់ស្បែកជើងកែងចោតនឹងធ្វើឱ្យអ្នកពីបាកដើរ ពិបាកធ្វើចលនា ដែលនេះក៏ជាហេតុផលធ្វើឱ្យអារម្មណ៍របស់អ្នកមិនស្រុកចិត្ត ថែមទាំងមិនអាចធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។

តនឹងធ្វើឱ្យអ្នកពីបាកដើរ ពិបាកធ្វើចលនា ដែលនេះក៏ជាហេតុផលធ្វើឱ្យអារម្មណ៍របស់អ្នកមិនស្រុកចិត្ត ថែមទាំងមិនអាចធ្វើឱ្យអ្នកស្រកទម្ងន់បាន

# បើកភ្នែកឡើងជាមួយនឹងឧបករណ៍អេឡិចត្រូនិក

ការបើកភ្នែកភ្លាម បើកមើលទូរស័ព្ទ និងកុំព្យូរទ័រ នឹងធ្វើឱ្យអ្នកខាតពេលវេលាទាំងការងារប្រចាំថ្ងៃ ការហាត់ប្រាណ និងអាហារពេលព្រឹកផងដែរ។ មិនត្រឹមតែជាទម្លាប់មិនល្អទេ តែការបែបនេះនឹងធ្វើឱ្យឡើងទម្ងន់បានយ៉ាងងាយ។

ការបើកភ្នែកភ្លាម បើកមើលទូរស័ព្ទ និងកុំព្យូរទ័រ នឹងធ្វើឱ្យអ្នកខាតពេលវេលាទាំងការងារប្រចាំថ្ងៃ ការហាត់ប្រាណ និងអាហារពេលព្រឹកផងដែរ

# មិនធ្វើការតាមដានទម្ងន់

រាល់ព្រឹកអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវឡើងជញ្ជីងមើលទម្ងន់របស់ខ្លួន ការធ្វើបែបនេះនឹងអាចជួយជំរុញទឹកចិត្តរបស់អ្នកឱ្យកាន់តែចង់ធ្វើការសម្រកទម្ងន់បន្ថែមទៀត នោះគឺបានន័យថាជាការដាស់តឿនមួយដ៏ល្អ។ បើអ្នកអាចសម្រកទម្ងន់បានហើយអ្នកពិតជាសប្បាយចិត្ត តែបើទម្ងន់នៅតែមិនស្រកហើយកាន់តែកើនថែមទៀតនោះ អ្នកប្រាកដជាខឹងចិត្ត ហើយប្រឹងធ្វើការសម្រកទម្ងន់ជាបន្តទៅទៀត។ ដូច្នេះការមិនរវល់នឹងរឿងទម្ងន់របស់ខ្លួនឯង ​នឹងធ្វើឱ្យអ្នកចេះតែបណ្តាយខ្លួនបណ្តោយប្រាណដោយ​ឡើងទម្ងន់ ឬចុះទម្ងន់ក៏តាមចិត្តដោយមិនខ្វល់ខ្វាយសោះតែម្តង។

ការមិនរវល់នឹងរឿងទម្ងន់របស់ខ្លួនឯង ​នឹងធ្វើឱ្យអ្នកចេះតែបណ្តាយខ្លួនបណ្តោយប្រាណដោយ​ឡើងទម្ងន់ ឬចុះទម្ងន់ក៏តាមចិត្តដោយមិនខ្វល់ខ្វាយសោះតែម្តង

# មិនទទួលទានអាហារពេលព្រឹក

ប្រសិនជាអ្នកមិនទទួលទានអាហារពេលព្រឹកនោះទេ វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកខូចខាត និងបង្អាក់ការដំណើរការផងដែរ ជាពិសេសធ្វើឱ្យអរម៉ូនស្ត្រេសកើនឡើង ធ្វើឱ្យអ្នកឡើងទម្ងន់ មិនងាយស្រកនោះទេ។ ដូច្នេះអ្នកត្រូវតែទទួលទានអាហារពេលព្រឹកជាដាច់ខាត ដើម្បីជួយធ្វើឱ្យជាតិស្ករគ្លុយកូសរបស់អ្នកនៅស្ថេរ និងបង្កើនថាមពេលរាងកាយសម្រាប់ការធ្វើការងារផ្សេងៗផងដែរ។

ប្រសិនជាអ្នកមិនទទួលទានអាហារពេលព្រឹកនោះទេ វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកខូចខាត និងបង្អាក់ការដំណើរការផងដែរ ជាពិសេសធ្វើឱ្យអរម៉ូនស្ត្រេសកើនឡើង ធ្វើឱ្យអ្នកឡើងទម្ងន់

# គេងច្រើនពេក

ការចូលគេងពីព្រលប់ និងឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់សម្រាប់ជំនួយដល់សុខភាពនិងការសម្រកទម្ងន់។ តែពេលអ្នកបែរជាចំណាយពេលគេងលើគ្រែពេលព្រឹកយូរពេកមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ទេ តែវានឹងធ្វើឱ្យអ្នកមានបញ្ហាសុខភាពដោយសារតែមិនទទួលទានអាហារពេលព្រឹក ហើយថែមទាំងអាចធ្វើឱ្យអ្នកមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅពេលខាងមុខទៀតផង៕ 

ចំណាយពេលគេងលើគ្រែពេលព្រឹកយូរពេក វានឹងធ្វើឱ្យអ្នកមានបញ្ហាសុខភាពដោយសារតែមិនទទួលទានអាហារពេលព្រឹក ហើយថែមទាំងអាចធ្វើឱ្យអ្នកមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅពេលខាងមុខទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]