អេស្ប៉ាញ៖ ខែ្សការពារចាស់វស្សាសញ្ជាតិអាហ្សង់ទីន កីឡាករ Javier Mascherano នឹងចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona នៅខែនេះ ដើម្បីទៅចូលរួមជាមួយក្រុមនៅប្រទេសចិន Hebei China Fortune ។

Javier Mascherano ចូលរួមជាមួយក្រុម Hebei China Fortune

អតីតខ្សែការពាររបស់ក្រុម Liverpool រូបនេះ បានសារភាពកាលពីខែមុនថា ពេលវេលារបស់រូបគេនៅ Camp Nou នឹងបញ្ចប់ឆាប់ៗនេះហើយ ក្រោយមិនសូវបានជាប់ក្នុងជម្រើសដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ernesto Valverde ។

សម្រាប់រដូវកាលនេះ Mascherano បង្ហាញខ្លូនបានតែ ១១លើកប៉ុណ្ណោះ នេះមិនគិតអំពីរបួសជង្គង់ ដែលធ្វើឲ្យរូបគេបានខកខាន ក្នុងឆ្នាំ២០១៧ ខណៈការមកដល់របស់កីឡាករចំណូលថ្មី Yerry Mina បានរុញច្រានកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ឲ្យឃ្លាតកាន់តែឆ្ងាយក្នុងការចូលលេង។

គួរឲ្យដឹងដែរថា ក្នុងការចាកចេញនេះដែរ ក្លិប Barcelona នឹងរៀបចំពិធីលា Mascherano ជាលើកចុងក្រោយ នៅថៃ្ងនេះ ក្នុងកីឡដ្ឋាន Camp Nou ដោយនឹងមានការចូលរួមពីសំណាក់ប្រធានក្លិប កីឡាករ មន្រ្ដីក្នុងក្លិប គ្រូបង្វឹក ក៏ដូចជាជំនួយការគ្រូបង្វឹកផងដែរ ៕

Javier Mascherano
Javier Mascherano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]