អង់គ្លេស៖ ខែ្សបម្រើ McCathy របស់ក្រុម Everton បានរងរបួសបាក់ជើងស្ដែងៗ ក្រោយពីរារាំងការទាត់បាល់របស់កីឡាករ Rondon ក្នុងការប្រកួតដែល Everton ស្មើគ្នាទល់នឹងក្រុម West Brom ១-១ កាលពីយប់ថៃ្ងសៅរ៍ កន្លងទៅនេះ។ 

Rondon ទាត់ McCathy បាក់ជើងធ្ងន់ធ្ងរ

មូលហេតុដែលបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរបែបនេះ ក៏ដោយសារតែ នៅពេល McCarthy ព្យាយាមរារាំងបាល់ពីការស៊ុតរបស់ ខ្សែប្រយុទ្ធ West Brom ខណៈនោះ Rondon ក៏បានទាត់មួយទំហឹងជើង ចូកទាំងបាល់ និងទាំងជើងមនុស្ស ដោយអចេតនា។

បើយោងតាមការអះអាង ពីក្រុមគូពេទ្យបានឲ្យដឹងថា James McCarthy បានរងរបួសបាក់ឆ្អឹងខ្មងជើង និង ឆ្អឹងកជើង ដែលរបួសនេះនឹងប្រើពេលយូរសម្រាប់ព្យាបាល ព្រោះបាក់ដល់ទៅ ២កន្លែងឯណោះ។

សូមបញ្ជាក់ថា ក្រោយហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើង ខែ្សប្រយុទ្ធ Rondon ដែលបានបង្ករបួសនេះ បានសម្រក់ទឹកភ្នែកសោកស្ដាយ នូវកំហុសអចេតនារបស់ខ្លួន នឹងបានជូនពរដល់ McCarthy សូមឲ្យឆាប់ជាសះស្បើយពីរបួសវិញផងដែរ។ 

យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍មួយ កាលពីម្សិលមិញនេះ បានឲ្យដឹងថា Rondon នឹងទៅសួរសុខទុក្ខ McCarthy នៅមន្ទីរពេទ្យក្នុងថៃ្ងនេះ ៕  

McCathy ឈឺចាប់ខ្លាំងអំពីរបួសរបស់ខ្លួន
McCathy ដេកដួលលើដី ក្រោយរបួសភ្លាមៗ
Rondon សម្រក់ទឹកភ្នែក ស្ដាយក្រោយនូវកំហុសអចេទនារបស់ខ្លួន
Rondon សម្រក់ទឹកភ្នែក ស្ដាយក្រោយនូវកំហុសអចេទនារបស់ខ្លួន
Rondon បានលួងលោម McCathy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]