ហ្វីលីពីន៖ តារាសម្តែងស្រីដ៏ឆ្នើមរបស់ហ្វីលីពីននាង Marian Rivera ឬម៉ារីម៉ា បានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយទទួលបាននូវភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក។

តារាសម្តែងស្រីដ៏ឆ្នើមរបស់ហ្វីលីពីននាង Marian Rivera

ជាពិសេសតារាសម្តែងស្រី Marian Rivera ក៏បានរៀបការជាមួយនឹងលោក Ding dong ដែលជាកំពូលតារាសម្តែងដូចគ្នាផងដែរ ដែលបច្ចុប្បន្ននេះគឺមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ ថែមទាំងមានសម្រស់កាន់តែស្រស់ស្អាត ពេលចម្រើនវ័យធំឡើង។

កូនស្រីជាទីស្រលាញ់របស់តារាសម្តែងស្រី Marian Rivera
គ្រួសារកក់ក្តៅរបស់តារាសម្តែងស្រី Marian Rivera

ថ្វីត្បិតតែមានកូនស្រីម្នាក់រួចហើយក៏ពិតមែន ប៉ុន្តែពេលចូលរួមតាមកម្មវិធីធំៗនៅក្នុងសង្គម ម្តងៗ គូស្វាមីមួយគូតែងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ហើយបើងាកទៅមើលពីការតុបតែងខ្លួនរបស់ពួកគេ ក៏នៅតែមានភាពទាក់ទាញដដែល មិនដូចជាអ្នកដែលមានគ្រួសាររួចសោះ។

ជាក់ស្តែងពេលទៅចូលរួមនៅក្នុងកម្មវិធី Gilly Rustia’s 18th Birthday ម៉ារីម៉ាស្លៀករ៉ូបបញ្ចេញសាច់ខ្នងយ៉ាងស៊ិចស៊ី បណ្តើរគ្នាជាមួយស្វាមី ដូចជាកម្លោះក្រមុំយ៉ាងដូច្នោះដែរ ធ្វើឱ្យគូស្វាមីភរិយាតារាមួយគូនេះទទួលបាន នូវការចាប់អារម្មណ៍ខ្លាំងពីមនុស្សនៅជុំវិញខ្លួនជាច្រើន ព្រមទាំងសរសើរថាសមគ្នាយ៉ាងខ្លាំងផងដែរ៕

ទស្សនារូបភាពរបស់ពួកគេដូចខាងក្រោមនេះទាំងអស់គ្នា៖ 

តារាសម្តែងស្រី Marian Rivera និងស្វាមី
តារាសម្តែងស្រី Marian Rivera និងស្វាមី
តារាសម្តែងស្រី Marian Rivera ក្នុងកម្មវិធី Gilly Rustia’s 18th Birthday យប់មិញ
តារាសម្តែងស្រី Marian Rivera និងស្វាមីបណ្តើរគ្នាក្នុងកម្មវិធី Gilly Rustia’s 18th Birthday យប់មិញ
តារាសម្តែងស្រី Marian Rivera និងស្វាមីបណ្តើរគ្នាក្នុងកម្មវិធី Gilly Rustia’s 18th Birthday យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]