ភ្នំពេញ ៖ នៅវេលាម៉ោង ៤និង៤០នាទី រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២នេះ មានករណីផ្ទុះធុងហ្គាស ក្នុងភោជនីយដ្ឋានអាតា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅជាប់នឹងអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលនៅទីនោះ ។

យោងតាមមន្រ្តីសមត្ថកិច្ច បានឲ្យដឹងថា ករណីផ្ទុះធុងហ្គាសខាងលើនេះ បណ្តាលឲ្យឆាបឆេះក្មួយម្ចាស់ហាងម្នាក់ រងរបួសស្រាល ហើយក៏ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ការផ្ទុះនេះ មិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ព្រោះមានការជួយអន្តរាគមន៍ បាញ់ពន្លត់ពីសមត្ថកិច្ច ដែលនៅជិតនោះ ទាន់ពេលវេលា៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]