អង់គ្លេស៖ កីឡាករ Pierre-Emerick Aubameyang ដែលជាខ្សែប្រយុទ្ធក្រុម Borussia Dortmund ត្រូវបានក្រុមបាល់ទាត់ធំៗជាច្រើន តាមប្រមាញ់ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេង យ៉ាងល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។

ក្រុមកាំភ្លើងធំ Arsenal ក៏តែងតែព្យាយាមធ្វើការចែចង់ កីឡាកររូបនេះ ឲ្យមកចូលរួមក្រុមរបស់ខ្លួនដែរ។ ហើយក្នុងពេលនេះ កិច្ចព្រមព្រាងរវាងក្រុមទាំង២ ខាងលើនេះ ក៏កំពុងតែមានដំណើរការទៅមុខយ៉ាងរលូនដែរ។

សារព័ត៌មានអាល្លឺម៉ង់ WA បានបង្ហើបឲ្យដឹងថា លោក Michael Zorc ដែលជាបុគ្គលិកជាន់ខ្ពស់របស់ក្លិប Dortmund នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីការលក់កីឡាករ Aubameyang ទៅកាន់ក្លិប Arsenal ។

ដោយឡែក សារព័ត៌មាន Sportsmail ក៏បានរាយការណ៍ឲ្យដឹងដែរថា ក្រុមកាំភ្លើងធំ នឹងអាចផ្តល់ប្រាក់មួយចំនួនធំ ឲ្យក្រុម Dortmund ប្រមាណជា ៧៣លានដុល្លារអាមេរិក ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ មកកាន់ទឹកដី Emirates ។

គួរបញ្ជាក់ផងដែរថា កីឡាករ Aubameyang មិនត្រូវបានដាក់ក្នុងបញ្ជីឈ្មោះអ្នកលេងឡើយ ក្នុងការប្រកួតកាលពីយប់មិញ រវាងក្រុម Borussia Dortmund និងក្រុម Hertha Berlin ។

ដូច្នេះមានន័យថា កីឡាកររូបនេះ កាន់តែមានសង្ឃឹមខ្ពស់ហើយ ក្នុងការចាកចេញមកកាន់ទឹកដីអង់គ្លេស ៕ 

កីឡាករ Pierre-Emerick Aubameyang
លោក Michael Zorc
កីឡាករ Pierre-Emerick Aubameyang ពេលលេងឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]