ភ្នំពេញ៖ ពិធីកររូបសង្ហាលោក រ៉ាស៊ី មួយរយៈកន្លងទៅនេះ ហាក់មានរាសីខ្ពស់ ព្រោះគេតែងតែសង្កេតឃើញថា លោកមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈជាពិធីករ តាមកម្មវិធីធំៗជានិច្ច។ ដូច្នេះហើយ ប្រជាប្រិយភាពរបស់លោក កាន់តែកើនឡើងជាលំដាប់ ផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងការងារសិល្បៈកាន់តែរីកចម្រើន លោក រ៉ាស៊ី ក៏បានបន្ថែមអាជីពថ្មីមួយទៀត ដោយរូបលោកធ្វើ ជាអ្នកដើររៀបចំភ្លើង តាមពិធីការ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញលោកបង្ហោះរូបមូយសន្លឹក ដោយបានបញ្ជាក់ជាមួយ Caption ថា៖ “មកដល់គោលដៅហើយ ត្រៀមរៀបភ្លើងឲ្យការប្អូនស្រី បង ចន ច័ន្ទលក្ខិណា ថ្ងៃស្អែក”។

ម៉្យាងវិញទៀត បើទោះជាលោក រវល់ក្នុងការងារសិល្បៈជាពិធីករយ៉ាងណាក្តី ក៏តារាប្រុសម្នាក់នេះ នៅតែឆ្លៀតបន្ថែមអាជីពថ្មី គួរឲ្យសរសើរ ដោយមិនខ្វល់ ជាការងារអ្វី ៕ 

លោក រ៉ាស៊ី
លោក រ៉ាស៊ី
រូបដែលលោក រ៉ាស៊ី បង្ហោះបន្ថែមអាជីពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី