ភ្នំពេញ៖ តារាចម្រៀងប្រុសរូបសង្ហា ពោរពេញទៅដោយទេពកោសល្យ លោក ជា សុជាតិ សមាជិកក្រុមចម្រៀង Original Song ក្មេងខ្មែរ បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ជាមួយនឹងបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើន ដែលជាពិសេសនោះ គឺរូបរាងសង្ហាសាច់ដុំកង់ៗ ព្រមជាមួយស្នាមញញឹមក៏គួរឲ្យទាក់ទាញរបស់លោកតែម្តង។

ជាការពិតណាស់ ប្រិយមិត្តធ្លាប់តែទស្សនាលោក តាមរយៈឆាកតន្រ្តីនានា ដោយតារាចម្រៀងជា សុជាតិ តែងតែ បញ្ចេញការសម្តែងរបស់ខ្លួន បានយ៉ាងល្អអស្ចារ្យ សមជាបុរសពិត ដែលធ្វើឲ្យអ្នកគាំទ្រទស្សនាជក់ចិត្តខ្លាំងមែនទែន។

ដោយឡែក បើតាមរយៈការបង្ហោះរបស់លោកសុជាតិ ម្ចាស់បទ«ក្មេងខ្មែរ» កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែទប់សំណើចមិនបាន ជាមួយនឹងអត្តចរិតលេងសើច ដូចជាកូនក្មេងរបស់លោក។ ដោយក្នុងនោះ លោក សុជាតិ បាន ជិះឡានជ័ររបស់កូនក្មេង ព្រមជាមួយនឹងឬកពារ ក្រមិចក្រមើមគួរឲ្យអស់សំណើចខ្លាំងមែនទែន៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖ 

លោក ជា សុជាតិ
លោក ជា សុជាតិ
ជា សុជាតិ បង្ហាញចរិតបែបកូនក្មេង
ជា សុជាតិ បង្ហាញចរិតបែបកូនក្មេង
ជា សុជាតិ បង្ហាញចរិតបែបកូនក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ