អាមេរិក៖ រថយន្ត Mercedes ស៊េរីចាស់មួយគ្រឿង នឹងដាក់ឲ្យដេញថ្លៃ នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃពុធ នេះ នៅទីក្រុង Scottsdale សហរដ្ឋអាមេរិក។

រថយន្ត Mercedes-Benz 770

រថយន្តនេះ ជាម៉ូដែល Mercedes-Benz 770 Grosser Offener Tourenwagen ធ្លាប់ជាយានជំនិះ របស់មេដឹកនាំផ្តាច់ការណាស៊ីអាល្លឺម៉ង់ អាដុល អុីត្លែរ កាលពីសម័យសង្គ្រាមលោកលើកទីពីរ។

Mercedes មួយគ្រឿងនេះ ត្រូវបានផលិតឡើងជាពិសេស មានកញ្ចក់ធន់អាចការពារគ្រាប់កាំភ្លើង ៣០ មីលីម៉ែត្របាន។ 

រថយន្ត Mercedes-Benz 770 Grosser Offener Tourenwagen

វាត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ឆ្នាំ ១៩៣៩ សម្រាប់ក្បួនដង្ហែរថយន្តមួយ ប្រារព្ធឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ រថយន្តនេះ ត្រូវបានគេប្រើប្រាស់ជាច្រើនលើកច្រើនសា ចាប់តាំងពីពេលនោះមក។

ក្រោយពេលកងទ័ពសម្ព័ន្ធមិត្តបានវាយចូលទីក្រុងប៊ែរឡាំងកាលពីខែមេសា ឆ្នាំ ១៩៤៥ រថយន្តនេះត្រូវបានកងទ័ពសហរដ្ឋអាមេរិក រឹបអូសយកទៅប្រើប្រាស់បន្ត។ 

រថយន្ត Mercedes-Benz 770 Grosser Offener Tourenwagen

ក្រោយមកទៀត រថយន្តនេះត្រូវបានគេលក់ឲ្យអ្នកមានទ្រព្យជាច្រើនរូបកាន់កាប់បន្តគ្នា ដែលបច្ចុប្បន្នម្ចាស់របស់វា ត្រូវគេស្គាល់ថាជាមហាសេដ្ឋីជនជាតិ​រុស្ស៊ីម្នាក់ បានទិញ​វាកាលពីឆ្នាំ ២០០៩ និងគ្រោងលក់ចេញ នៅពេលខាងមុខនេះ។

គួររម្លឹកថា ម៉ូដែល Mercedes-Benz 770 មួយគ្រឿងនេះ នឹងត្រូវដាក់ឲ្យដេញថ្លៃ នៅវេលាថ្ងៃពុធសប្តាហ៍នេះហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]