រូបភាពទាំងអស់នេះប្រៀបដូចជា ទស្សនីយភាពក្នុងខ្សែភាពយន្ដ ដែលគេផ្សាយ ឬប្រកាសលក់ដើម្បីបង្កើនឲ្យ លក់ដាច់បានច្រើន ប៉ុន្ដែនេះគឺជារូបភាពពិតនៅលើផែនដី ដែលបង្កើតឡើងដោយធម្មជាតិពិតៗ។

ភពផែនដីគឺជាភពមួយដែលមានពណ៌ ឆើតឆាយជាងគេក្នុងចំណោមភពទាំងអស់ ហើយសកម្មភាពចំឡែកដ៏អស្ចារ្យ របស់ធម្មជាតិបានបង្កើតឲ្យមានទស្សនីយភាពដ៏ស្រស់ស្អាត។

តើកន្លែងមួយណាដែលប្រិយមិត្តចង់ទៅទស្សនា? សូមអញ្ចើញទស្សនារូបភាពខាងក្រោម៖

The Wave នៅសហរដ្ឋអាមេរិក៖ ថ្មចម្លាក់ទាំងនេះ ត្រូវបានច្រោះដោយថ្មខ្សាច់ ដែលបង្កើតបានជាស្នាមហូរដូចទឹក ដែលមានអាយុជាង ១៩០លានឆ្នាំ។

Yellowstone National Park នៅសហរដ្ឋអាមេរិក៖ គឺជាអាងទឹកក្ដៅដ៏ស្រស់ស្អាតមួយ ហើយមានផ្កាថ្មដែលបញ្ចេញពន្លឺ ធ្វើឲ្យអាងទឹកមួយនេះមានពណ៌ស្អាតគួរឲ្យចង់គយគន់។

The Moeraki Boulders នៅញ៉ូហ្សែឡែន៖ ដំថ្មដ៏ធំសំបើមទាំងអស់នេះ មាននៅតាមឆ្នេរសមុទ្រ។

The Sliding Stones នៅរដ្ឋកាលីហ្វក់ញ៉ា សហរដ្ឋអាមេរិក៖ ថ្មទាំងនេះតែងតែរំកិលទៅមុខ ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្ដទាល់ប្រាជ្ញា មិនដឹងត្រូវបកស្រាយប្រាប់ ពិភពលោកបែបណាទេព្រោះ ដំុថ្មទាំងនេះមានទំងន់ ៣១៧.៥គីឡូក្រាម។

Nambung National Park នៅភាគខាងលិច អូស្ដ្រាលី៖ ដុំថ្មកំបោរដ៏អស្ចារ្យទាំងនេះ អាចឈរបានយ៉ាងជាប់ ហើយថ្មខ្លះមានកំពស់ដល់ទៅ ៥ម៉ែត្រ និងមានអាយុប្រហែល ២៥,០០០ឆ្នាំ ទៅ ៣០០,០០០ឆ្នាំ បន្ទាប់ពីទឹកសមុទ្ររីងអស់។

Crater Lake នៅសហរដ្ឋអាមេរិក៖ នេះគឺជាបំណាក់ស្រុតរបស់ភ្នំភ្លើង Mazama មានអាយុជាង ១៥០ឆ្នាំ។

Elephant Rock នៅសហរដ្ឋអាមេរិក៖ ថ្មភក់ដ៏ចំលែកនេះមានរាងដូចជា សត្វដំរី។

Balls Pyramid នៅអូស្ដ្រាលី៖ ថ្មដែលនៅខ្ពស់ជាងគេបំផុត នៅកណ្ដាលសមុទ្រ វាមានកំពស់ ៥៦២ម៉ែត្រ។

Hiller Lake នៅភាគខាងលិច អូស្ដ្រាលី៖ បឹងមួយនេះមានពណ៌ផ្កាឈូក ដែលអ្នកវិទ្យាសាស្រ្ដ មិនអាចបកស្រាយពីមួលហេតុនៃ ពណ៌របស់បឹងមួយនេះបានទេ។

Tsingy នៅម៉ាដាហ្គាស្ការ៖ ទាំងនេះគឺជាថ្មកំបោរ ដែលដុះពាសពេញភ្នំ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]