បរទេស៖ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលឈានមុខគេ ប៉ុន្តែការប្រើប្រាស់ឡានដែលពឹងផ្អែកលើអាគុយ នៅមិនទាន់មានភាពល្អឥតខ្ចោះនៅឡើយទេ ដោយសារឡាននីមួយៗត្រូវការចំណាយពេលវេលាយូរដើម្បីសាកអាគុយឲ្យពេញ។

យ៉ាងណាមិញ ក្នុងពេលនេះមានក្រុមហ៊ុនមួយបានបង្ហើបថាខ្លួនបានទទួលជោគជ័យក្នុងការរកដំណោះស្រាយលុបបំបាត់បញ្ហាខាងលើនេះហើយ។ លោក Henrik Fisker ដែលជាអតីតអ្នករចនាម៉ូតសម្រាប់ក្រុមហ៊ុន Aston Martin បានអះអាងថាខ្លួនបានរកឃើញ វិធីថ្មីមួយដែលអាចធ្វើឲ្យអាគុយរបស់ឡាន សាកថាមពលបានពេញយ៉ាងឆាប់រហ័សបំផុត ព្រមទាំងអាចផ្ទុកថាមពលអគ្គិសនីបានច្រើនជាងធម្មតាទៀតផង។

គួរបញ្ជាក់ថា ក្រោយចាកចេញពីក្រុមហ៊ុនផលិតឡានដ៏ល្បីល្បាញ  លោក Fisker បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ហើយថែមទាំងបានស្នើសុំច្បាប់ ដើម្បីផលិតប្រភេទអាគុយថ្មីមួយ ដែលមានភាពអស្ចារ្យជាងអាគុយលីចូមទៅទៀត។  នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Irish Times  លោក Fisker បានថ្លែងថា លោកបានងាកមករកការបង្កើតអាគុយដែលមានលក្ខណៈជាសន្លឹកវិញ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រម្នាក់ដែលមានឈ្មោះថា Fabio Albano បានចូលរួមក្រុមហ៊ុនរបស់លោក។  ក្នុងពេលនេះព័ត៌មានលម្អិតនៃរូបរាង និងដំណើរការនៃអាគុយមួយនេះនៅមិនទាន់បើកបង្ហាញជាសាធារណៈនៅឡើយទេ  ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោក  Fisker បានបង្ហើបថាអាគុយរបស់ខ្លួនអាចសាកថាមពលពេញ ដោយចំណាយពេលត្រឹមតែមួយនាទី ប៉ុណ្ណោះ ឬក៏តិចជាងនេះ៕

លោក Henrik Fisker
ម៉ូដែលរថយន្តរបស់លោក Henrik Fisker
ម៉ូដែលរថយន្តរបស់លោក Henrik Fisker
ម៉ូដែលរថយន្តរបស់លោក Henrik Fisker

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]