ភ្នំពេញ៖ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាស សុខសោភា បើទោះជាជ្រកក្រោមទ្រនំផលិតកម្មផ្សេងគ្នា ប៉ុន្តែមិត្តភាពរបស់ពួកគេហាក់ មានភាពជិតស្និទ្ធខ្លាំង មិនខុសពីតារារួមផលិតកម្មប៉ុន្មាននោះទេ។ ព្រោះថា គ្រប់ពេលដែលពួកគេ ចូលរួមកម្មវិធីជាមួយគ្នា អ្នកគាំទ្រតែងតែសង្កេតឃើញ អ្នកទាំង២តែងតែថតរូប បែបស្និទ្ធស្នាលជាមួយគ្នាជានិច្ច។

ដោយឡែក បើទោះជាអ្នកទាំង២ធ្លាប់ចូលរួមកម្មវិធី ជាមួយគ្នាក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រមិនដែល ឃើញពួកគេ ច្រៀងចម្រៀងលើឆាកជាមួយគ្នានោះទេ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ តារាស្រស់សោភា២ដួងនេះ បានដឹកដៃគ្នាឡើងច្រៀងចម្រៀងរួមគ្នាមួយបទ មានចំណងជើងថា «ឆ្នាំអូន១៦» ក្នុងកម្មវិធីមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលមែនទែន ព្រោះនេះគឺជាលើកទីមួយហើយ ដែលអ្នកទាំង២ ច្រៀងរួមគ្នាបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា ឱក សុគន្ធកញ្ញា
មាស សុខសោភា
កញ្ញា ឱក សុគន្ធកញ្ញា និង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា