ក្រុមប្រឹក្សាកីឡារបស់ជប៉ុន បានប្រកាសពីអ្នកឈ្នះក្នុងការ ប្រកួតរចនាប្លង់ ពហុកីឡាដ្ឋានជាតិថ្មីនៅទីក្រុង តូក្យូ ដែលកំណត់តំលៃ លើសពីមួយកោដិនោះ ឥលូវបានរកឃើញអ្នកឈ្នះ ហើយក៏បានធ្វើកិច្ចសន្យាជាមួយ អ្នកឈ្នះនោះផង គឺអ្នកស្រី ហ្សាហ៊ា ហាឌីន ដែលជាជនជាតិ អីុរ៉ាក់។

អ្នកស្រី ហ្សាហ៊ា គឺជាអ្នកស្ថាបត្យករមួយរូប ដែលបានគូរប្លង់ឲ្យសំណង់ល្បីៗជាច្រើនរាប់មិនអស់ ក្នុងនោះដែរគឺ ពហុកីឡាដ្ឋានជាតិ Aquatics នៅទីក្រុងឡុង ដែលប្រើសំរាប់កីឡាអូឡាំពិច ២០១២ថ្មីៗនេះផងដែរ។ ចំនែកឥលូវនេះគាត់មានភារៈកិច្ច ក្នុងការរចនាប្លង់ថ្មីមួយឲ្យប្រទេសជប៉ុនសំរាប់ អូឡាំពិច ២០២០ ដែលប្រទេសជប៉ុននិងធ្វើជាម្ចាស់ផ្ទះ និង Rugby World Cup ២០១៩។

ពហុកីឡាដ្ឋានថ្មីរបស់ជប៉ុននេះនឹងមានដំបូល ដែលពន្លឹបចូលទៅក្នុង ហើយអាចដាក់មនុស្សបាន ៨០,០០០នាក់ ដែលត្រូវចំណាយប្រាក់ប្រហែល ១៣០កោដិ យាន់ (១.៦២កោដិ ដុល្លារអាមេរិច) ចំនែកឯទីតាំងគឺនៅពហុកីឡាដ្ឋានជាតិចាស់ ដែលធ្វើតាំងពី ១៩៦៤។

សូមទស្សនារូបភាពខាងក្រោម ដែលជាស្នាដៃរចនារបស់ អ្នកស្រី ហ្សាហ៊ា៖

Zaha Handid

 

ពហុកីឡាដ្ឋានជាតិ ជប៉ុន ២០២០

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]