(ភ្នំពេញ)៖ បើនិយាយពីត្រកូលម៉ឺន ទស្សនិកជនប្រហែលជាចាប់អារម្មណ៍ខ្លាំងហើយ។ ជាក់ស្តែង សម្រាប់អ្នកជំនួញ គឺមានមនុស្សជាច្រើនបានស្គាល់លោក ម៉ឺន មករា យ៉ាងច្បាស់ ចំណែកឯខាងវិស័យកីឡាខ្មែរវិញ លោក ម៉ឺន សុភា ត្រូវបានទស្សនិកជនគាំទ្រ ព្រោះគាត់ គឺជាកីឡាករប្រដាល់មួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បី ដោយឡែកកូនប្រុសចុងក្រោយ ក្នុងត្រកូលម៉ឺននោះ មានឈ្មោះថា ម៉ឺន ឯកសុធារិទ្ធ ដែលជាអ្នកសិល្បៈចំណូលថ្មី ប៉ុន្ដែហាក់មានប្រជាប្រិយភាពខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការពិតណាស់ ថ្មីៗនេះ លោក ម៉ឺន ឯកសុធារិទ្ធ ដែលបច្ចុប្បន្ន ធ្វើជាពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» បានថ្លែងប្រាប់ Khmer Talking ឲ្យដឹងថា «ក្រុមគ្រួសាររបស់លោកមានកូន ៦នាក់ ដោយក្នុងនោះ កូនប្រុស ៣រូប និងកូនស្រី៣រូប ដែលកូនប្រុសៗ សុទ្ធសឹងតែមាននិស្ស័យខុសៗគ្នា ពោលគឺមានអាជីពផ្សេងគ្នាតែម្តង។ ជាមួយគ្នានេះ លោក ម៉ឺន ឯកសុធារិទ្ធ ដែលមានអាជីពជាអ្នកសិល្បៈខុសប្លែកពីបងៗ បានបង្ហើបថា បងប្រុសទី១ ក្នុងគ្រួសារ របស់លោក មានឈ្មោះថា លោក ម៉ឺន មករា ដែលមានអាជីពជាអ្នកជំនួញ ដោយបច្ចុប្បន្នបងប្រុសលោក មានក្រុមហ៊ុនផ្ទាល់ខ្លួនដល់ទៅ ២ ឯណោះ និងមានដៃគូចែកចាយជាច្រើនផងដែរ»។

តារាប្រុសដែល ជាតួឯកក្នុងរឿង សុផាត បានបន្តថា «បងប្រុសទី២របស់លោក មានឈ្មោះថា ម៉ឺន សុភា ដែលជាកីឡាករប្រដាល់ដ៏ល្បី និងមានថ្វីដៃខ្លាំងមួយរូប ដោយធ្លាប់ទៅប្រកួតលើឆាកអន្តរជាតិជាច្រើន និងទទួលបានជ័យជំនះច្រើនលើកផងដែរ ខណៈរូបលោកផ្ទាល់ដែលជាកូនប្រុសទី៣ មាននិស្ស័យជាអ្នកសិល្បៈ ហើយបច្ចុប្បន្នលោកកំពុងមានភាពមមាញឹក ព្រោះលោកមិនត្រឹមតែធ្វើជាតារាសម្ដែងនោះទេ ថែមទាំងធ្វើជាពិធីករប្រចាំកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Khmer Talking ទៀតផង»។

គួរបញ្ជាក់ផងដែរថា លោក ម៉ឺន ឯកសុធារិទ្ធ ធ្លាប់បានសម្ដែងខ្សែភាពយន្តជាច្រើនរួមមកហើយ ទោះបីជាលោកជាតារាសម្ដែងចំណូលថ្មីក៏ដោយ ខណៈបច្ចុប្បន្នលោកកំពុងថតរឿងថ្មី មានចំណងជើងថា «ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» និងមានរឿងជាច្រើន ផ្សេងទៀត៕

ខ្លា៣ ក្នុង​ត្រកូល «ម៉ឺន» មាន​និស្ស័យ​ខុសគ្នា​ទាំងអស់!
ខ្លា៣ ក្នុង​ត្រកូល «ម៉ឺន» មាន​និស្ស័យ​ខុសគ្នា​ទាំងអស់!
ខ្លា៣ ក្នុង​ត្រកូល «ម៉ឺន» មាន​និស្ស័យ​ខុសគ្នា​ទាំងអស់!
ខ្លា៣ ក្នុង​ត្រកូល «ម៉ឺន» មាន​និស្ស័យ​ខុសគ្នា​ទាំងអស់!

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]